ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ទី១៥ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មនៅក្រុងបាត់ដំបង ចំនួន០២នាក់ អស់លក្ខណ៍ត្រូវបានកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចាប់ឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី១៤ ខែតុលាម្សិលមិញនេះ បានដឹកនាំកម្លាំងជំនាញ ចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ធ័ករណីឆក់យកទូរស័ព្ទ)របស់ប្រជាពលរដ្ឋនោះ៖ ទី១-ឈ្មោះ ហុង សង្ហា ហៅ ម៉ាប់ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ និងទី២-ឈ្មោះ លឿន ចន្ធី ហៅ ធី ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិនរាឃុំនរាស្រុកសង្កែខេត្តបាត់ដំបង ។
ចំណែកសម្ភារៈដកហូតបាន៖
-ម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០០៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1J-2321 មានលេខតួនិងលេខម៉ា ស៊ីន 9238811ចំនួន០១គ្រឿង (ជាមធ្យោបាយជិះធ្វើសកម្មភាព)
-មួកសុវត្តិភាព ពណ៌ខ្មៅ ចំនួន០១
-ទូរស័ព្ទដៃម៉ាកណូគាអិនចុចពិលពណ៌ ទឹកសមុទ្រចំនួន០១គ្រឿង
-ទូរស័ព្ទដៃម៉ាកខេមហ្វូនពណ៌ខ្មៅ ចំនួន ០១គ្រឿង
-កូនសោរម៉ូតូ ចំនួន០១
-ទូរស័ព្ទដៃម៉ាកអូប៊ូពណ៌ទឹកប្រាក់ ស្រោមពណ៌ខ្មៅ ចំនួន០១គ្រឿង (ជារបស់ជនរងគ្រោះ) ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២វេលាម៉ោង០៦ និង ៣០នាទី នៅចំណុចក្រុមទី០៤ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីលួចដោយមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ)មួយបានកេីតឡេីង ដែលករណីនេះបង្កដោយជនសង័្សយចំនួន០២នាក់ជិះម៉ូតូមួយគ្រឿងធ្វេីសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះវណ្ណ ផល្លី ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលទូរស័ព្ទម៉ាកអូប៊ូពណ៌ទឹកប្រាក់ ស្រោមពណ៌ខ្មៅចំនួន០១គ្រឿង ។
ក្រោយកេីតហេតុជនរងគ្រោះបានផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាល ហេីយឆ្លងតាមរយៈការស្រាវជ្រាវកំណត់មុខសញ្ញាបានសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លេីយសារភាពថាបានប្រព្រឹត្តសកម្មភាពដូចខាងលេីប្រាកដមែន ហេីយពេលនេះនគតបាលក្រុងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធី ច្បាប់៕ ដោយ៖សហការី