ឃាត់ខ្លួនមុខសញ្ញាចោរឆក់ទូរស័ព្ទ០២​នាក់​ នៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ​យ៉ាង​សកម្ម​នៅក្រុងបាត់ដំបង​ ចំនួន​០២នាក់​ អស់​លក្ខណ៍​ត្រូវ​បានកម្លាំងនគរបាលជំនាញ​ នៃ​អធិការដ្ឋាននគរបាលក្រុងបាត់ដំបង​ ចាប់ឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

របាយការណ៍​ដដែល​បន្តថា​ លោ​កវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុងបាត់ដំបង​ កាលពីថ្ងៃទី​១៤​ ខែតុលា​ម្សិលមិញនេះ​ បាន​ដឹកនាំកម្លាំងជំនាញ​ ចុះបង្រ្កាប​និងឃាត់ខ្លួ​ន​ជនសង្ស័យ​ចំនួន០២នាក់​ ពាក់ពន្ធ័​ករណី​ឆក់យកទូរស័ព្ទ)របស់ប្រជាពល​រដ្ឋនោះ៖​ ទី១-ឈ្មោះ ហុង សង្ហា ហៅ ម៉ាប់ ភេទប្រុ​ស អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯក​ភ្នំ ខេត្តបាត់ដំបង ។ និងទី២-ឈ្មោះ លឿន ចន្ធី ហៅ ធី ភេទប្រុ​ស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិនរាឃុំនរាស្រុកសង្កែខេត្តបាត់ដំបង ។

ចំណែក​សម្ភារៈដកហូតបាន៖
-ម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០០៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1J-2321 មានលេខតួនិងលេខម៉ា ស៊ីន 9238811ចំនួន០១គ្រឿង (ជាមធ្យោបាយជិះធ្វើសកម្មភាព)
-មួកសុវត្តិភាព ពណ៌ខ្មៅ ចំនួន០១
-ទូរស័ព្ទដៃម៉ាកណូគាអិនចុចពិលពណ៌ ទឹកសមុទ្រចំនួន០១គ្រឿង
-ទូរស័ព្ទដៃម៉ាកខេមហ្វូនពណ៌ខ្មៅ ចំនួន ០១គ្រឿង
-កូនសោរម៉ូតូ ចំនួន០១
-ទូរស័ព្ទដៃម៉ាកអូប៊ូពណ៌ទឹកប្រាក់ ស្រោមពណ៌ខ្មៅ ចំនួន០១គ្រឿង (ជារបស់ជនរងគ្រោះ) ។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី១៤ ខែ​តុលា ឆ្នាំ២​០២២វេលាម៉ោង០៦ និង ៣០នាទី នៅចំណុចក្រុមទី០៤ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីលួច​ដោយមានស្ថានទម្ងន់ទោស (ឆក់ទូរ​ស័ព្ទ)មួយបានកេីតឡេីង​ ដែលករ​ណីនេះបង្កដោយជនសង័្សយចំ​នួន​០២នាក់ជិះម៉ូតូមួយគ្រឿងធ្វេីសកម្ម​ភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះវណ្ណ ផល្លី ភេទប្រុស អាយុ ៤៨​ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់​ដំបង ខេត្តបាត់​ដំបង​ ដែលទូរស័ព្ទម៉ាកអូប៊ូពណ៌ទឹក​ប្រាក់ ស្រោមពណ៌ខ្មៅចំនួន០​១​គ្រឿង​ ។

ក្រោយកេីតហេតុជនរងគ្រោះបានផ្តល់ព័ត៌មានមកសមត្ថកិច្ច​នគរបាល​ ហេីយឆ្លងតាមរយៈការ​ស្រាវជ្រាវកំណត់មុខសញ្ញាបានសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនតែម្តង។

...

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លេីយ​សារភាពថាបានប្រព្រឹត្តសកម្មភាពដូចខាងលេីប្រាកដ​មែន​ ហេីយពេលនេះនគតបាលក្រុងកំពុងរៀបចំកសាងសំ​ណុំរឿងបញ្ជូនមកការិយាល័យជំនាញ​ អនុវត្តបន្តតាមនីតិវិធី​ ច្បាប់៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print