លោក ហេង រតនា បានបន្តដឹកនាំក្រុមការងារចុះជួបសំដែងនូវការកោតសរសេីរនិងអរគុណកម្លាំងចំរុះប្រតិបត្តិការរុករកសពក្មួយៗទាំង១១នាក់ដែលបានស្លាប់ក្នុងឧបទ្ទវហេតុលិចទូកចម្លង

ចែករំលែក៖

ខេត្តកណ្តាល : លោក ហេង រតនា អគ្គនាយក អង្គភាព ស៊ីម៉ាក់ បានមានប្រសាសន៍ថា,នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២ ខ្ញុំបានបន្តដឹកនាំក្រុមការងារចុះជួបសំដែងនូវការកោតសរសេីរនិងអរគុណកម្លាំងចំរុះប្រតិបត្តិការរុករកសពក្មួយៗទាំង១១នាក់ដែលបានស្លាប់ក្នុងឧបទ្ទវហេតុលិចទូកចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។​ កងកម្លាំងចំរុះនិងអាជ្ញាធរមូលដ្ឋានស្រុក​ឃុំភូមិបានខិតខំអស់លទ្ធភាពក្នុងជួយទុក្ខធុរ:​ប្រជាជន​ ជជាពិសេ លោក នាយឧត្តមសេនីយ៍​ ទេសរដ្ឋមន្ត្រី​ គន់​ គីម​ ក្នុងនាមសម្តេចតេជោ​ ហ៊ុនសែន បានដឹកនាំបញ្ជាកំលាំងរុករកទាំងយប់ទាំងថ្ងៃប្រកបដោយស្មារតីការទទួលខុសត្រូវខ្ពស់បំផុត​ ទិដ្ឋភាពនេះបានធ្វេីឱ្យប្រជាពលរដ្ឋទាំងជាគ្រួសារជនរងគ្រោះនិងប្រជាពលរដ្ឋទូទៅបានទទួលនូវភាពកក់ក្តៅថែមទៀតចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ្រមុខរាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។

លោក ហេង រតនា បានបន្តថា, ក្នុងនាមលោកអគ្គបណ្ឌិតភាចា្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកណ្តាល​ និងលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកលើកដែក​ សូមកោតសរសេីរនិងថ្លែងនូវការអរគុណចំពោះការលះបង់និងការចូលរួមរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ជាពិសសកំលាំងមុជទឹករបស់កងពលពិសេស៩១១​នៃ​កងយោធពលខេមរភូមិន្ទ​ កងកំលាំងជំនាញពិសេសមុជទឹកអង្គភាពCMAC កងនគរបាលជាតិ​ យោធាខេត្ត​ យោធាស្រុក​ ប្រជាការពារ​ ក៏ដូចជាកម្លាំងស័្មគ្រចិត្តជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print