ព្រះមហាក្សត្រ ចេញពីព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ «ឧត្តមសេនីយ៍ឯក» ដល់នាយនគរបាលជាអគ្គស្នងការរង នគរបាលជាតិ ៣រូប

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ គឺ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ «ឧត្តមសេសនីយ៍ឯក» ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃចំនួន៣រូប។
ព្រះមហាក្សត្រត្រាស់បង្គាប់ :

-ទី១៖ លោកឧត្តមសេនីយ៍ទោ លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ
-ទី២៖ លោកឧត្តមសេនីយ៍ទោ កឹង ឃន អគ្គស្នងការរងនគរបាលជាតិ
-ទី៣៖ លោកស្រីឧត្តមសេនីយ៍ទោ រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print