ឥណ្ឌាបាញ់សាកល្បងមីស៊ីលអន្តរទ្វីបចេញពីនាវាមុជទឹកដោយជោគជ័យ

ចែករំលែក៖

ឥណ្ឌាបានសាកល្បងកាំជ្រួចមីស៊ីលអន្តរទ្វីបដោយបាញ់ចេញពីនាវាមុជទឹកដោយជោគជ័យ ជួយដល់ឥណ្ឌាក្លាយទៅជាប្រទេសទី ៦ហើយដែលបានសាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ ដោយអាចបាញ់ចេញពីលើដី ពីលើអាកាស និងពីក្រោមបាតសមុទ្រ ។ មីស៊ីលខាងលើផលិតនៅក្នុងស្រុក ដំបូងបំផុតរបស់ខ្លួនឈ្មោះINS Arihant។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ក្រសួងការពារជាតិឥណ្ឌា បានបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលនេះបានបង្ហាញពីសមត្ថភាពរបស់ក្រុមនាវិក និងនាវាមុជទឹកបំពាក់មីស៊ីលបាលិស្ទីករបស់ឥណ្ឌា ដែលជាសមាសធាតុដ៏សំខាន់មួយនៃសមត្ថភាពកំញើញនុយក្លេអ៊ែររបស់ឥណ្ឌាផងដែរ។
បច្ចុប្បន្ន ឥណ្ឌាជាប្រទេសទី៍៦ បន្ទាប់ពីចិន បារាំង រុស្ស៉ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលមាននាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែរប្រដាប់ដោយមីស៊ីលបាលិស្ទីក៕ ដោយធីរីណា

...

រូប​ថត​ :​ India Express

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print