ក្រុមមេឃខៀវ Manchester City នឹង សម្លឹង រក ការ បន្ត ការ ចាប់ ផ្តើម ដ៏ គួរ ឱ្យ ចាប់ អារម្មណ៍ ក្នុង រដូវ កាល Premier League នៅរាត្រី ថ្ងៃ អាទិត្យ ពេល ពួក គេ ធ្វើ ដំណើរ ទៅ ជួបក្រុមម្ចាស់ផ្ទះ Liverpool នៅ កីឡដ្ឋាន Anfield ។
ក្រុម Manchester City បានទទួលជ័យជម្នះ ៤–០ លើក្រុម Southampton នៅលើទឹកដីខ្លួនឯងក្នុងការប្រកួត Premier League ចុងក្រោយរបស់ពួកគេ ដើម្បីបន្តការចាប់ផ្តើមមិនស្គាល់ចាញ់ក្នុងរដូវកាលនេះដល់៩ប្រកួត (ឈ្នះ៧ ស្មើ២) ដោយធ្វើឱ្យពួកគេឈរនៅចំណាត់ថ្នាក់លេខ២មាន២៣ពិន្ទុ តាមពីក្រោយ១ ពិន្ទុ ពី ក្រុម លេខ ១ Arsenal។
ចំណែក Liverpool ឈរ នៅ លេខ រៀង ទី ១០ មាន ១០ ពិន្ទុ តាម រយៈ ការ ប្រកួត ៨ លើក។ ក្រុមនេះបានរងបរាជ័យក្នុងលទ្ធផល៣–២ ក្នុងការប្រកួត Premier League ចុងក្រោយរបស់ពួកគេនៅកីឡដ្ឋាន Emirates ទល់នឹងក្រុម Arsenal ដោយបានកត់ត្រាការប្រកួតមិនដែលចាញ់៤ប្រកួតប៉ុណ្ណោះ (ឈ្នះ ស្មើ២) ។
ក្លិបទាំង២បានលេងស្មើ ២–២ ក្នុងជំនួប Premier League ចុងក្រោយរបស់ពួកគេ ដែលជាការប្រកួតឆ្នាំ ២០២១–២០២២ នៅកីឡដ្ឋាន Etihad។ ពេលនោះកីឡាករ Kevin De Bruyne និង Gabriel Jesus រកបានម្នាក់១គ្រាប់បាល់សម្រាប់ Man City ខណៈដែលកីឡាករ Diogo Jota និង Sadio Mané រកបានម្នាក់១គ្រាប់សម្រាប់ហង្សក្រហម។
Manchester City មាន ប្រៀប ជាង Liverpool នៅ ចុង ម៉ោង ដោយ មិន ស្គាល់ ចាញ់ សោះ ក្នុង ការ ប្រកួត Premier League ៥ លើក ចុង ក្រោយ របស់ ពួក គេ (ឈ្នះ២ ស្មើ៣)។ រីឯ Liverpool កំពុងស្វែងរកការឈ្នះក្នុងលីកលើកដំបូងរបស់ពួកគេក្នុងការប្រកួតរវាងក្លិបទាំងពីរចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩មក។
Erling Haaland គឺជាខ្សែប្រយុទ្ធនាំមុខគេសម្រាប់ក្រុម Manchester City ដោយស៊ុតបញ្ចូលទីបាន១៥គ្រាប់ ឈរនៅកំពូលតារាងពិន្ទុនៃការប្រកួតក្នុងឆ្នាំ២០២២–២០២៣។ ក្នុង តំបន់ ប្រយុទ្ធ Roberto Firmino ជា កីឡាករ សំខាន់ សម្រាប់ Liverpool ក្នុងរដូវ កាល នេះ។ គាត់គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេដោយស៊ុតបញ្ចូលទីចំនួន៦គ្រាប់ ដែលត្រូវបានជាប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីក។
ក្នុងការប្រកួត Premier League ចំនួន៤នៅលើទឹកដីខ្លួនឯងក្នុងរដូវកាលនេះ Liverpool មិនដែលចាញ់ទេ ដោយឈ្នះ២ និងស្មើ២។ ហង្សក្រហមកំពុងសម្លឹងមើលការបន្តការមិនស្គាល់ចាញ់ក្នុងផ្ទះចំនួន២៧ប្រកួត (ឈ្នះ២០ ស្មើ៧)។ ចំណែក Manchester City មិន ចាញ់ ឡើយ ក្នុង ការ ប្រកួត ក្រៅ ដី ក្នុង លីក ក្នុង រដូវ កាល នេះ ដោយ ឈ្នះ ២ លើក និង ស្មើ ២ លើក ក្នុង ការ ធ្វើដំណើរ ប្រកួតក្រៅទឹកដីរបស់ ពួក គេ។ បច្ចុប្បន្ន Man City រក ឃើញ ខ្លួន ឯង លើ ការ ប្រកួត ក្រៅ ដី២២ប្រកួត ដែល មិន ស្គាល់ចាញ់ (ឈ្នះ១៦ ស្មើ១៦)។
ក្នុង ការ ប្រកួត លីក ៦ លើក ចុង ក្រោយ របស់ក្រុមទាំង២គឺ Liverpool ឈ្នះ ២ ស្មើ ២ និង ចាញ់ ២។ ដោយឡែក Manchester City ឈ្នះ៥ និងស្មើ១ក្នុង៦ក្រុមចុងក្រោយដូចគ្នា។ ក្រុមទាំង២នឹងត្រូវប្រកួតគ្នានៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃអាទិត្យនេះ ក្នុងសប្តាហ៍ទី១០នៅ Premier League ៕ (រូបភាព ៖ soccerway.com)