ខ្សែបម្រើ Douglas Luiz របស់ Aston Villa យល់ព្រមលើកិច្ចសន្យាថ្មីរយៈពេលវែង

ចែករំលែក៖

ខ្សែបម្រើ Douglas Luiz របស់ក្លិប Aston Villa បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលក្លិបពិពណ៌នាថាជា “រយៈពេលវែង” ទោះបីជារយៈពេលរបស់វាមិនត្រូវបានបញ្ចេញក៏ដោយ។

 Luiz វ័យ២៤ឆ្នាំបាននៅក្លិប Premier League តាំងពីឆ្នាំ២០១៩ បន្ទាប់ពីផ្ទេរពី Manchester City ក្នុងតម្លៃ១៥លានផោន។

 គាត់បានបង្ហាញខ្លួន១២០ដងឱ្យ Aston Villa ដោយស៊ុតបញ្ចូលទីបាន៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៨ដង និងបានលេងឱ្យក្រុមប្រេស៊ីលចំនួន៩ដង។ ប៉ុន្តែកិច្ចសន្យារបស់គាត់មានរយៈពេលតិចជាងមួយឆ្នាំដើម្បីដំណើរការ ហើយ Arsenal បានធ្វើការផ្តល់ជូនពីរសម្រាប់ Luiz នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។

 ក្រុមកាំភ្លើងធំសង្ឃឹមថានឹងធ្វើកិច្ចព្រមព្រៀងមួយមុនថ្ងៃផុតកំណត់នៃការផ្ទេរ ប៉ុន្តែបានឃើញការដេញថ្លៃលើកទីពីរចំនួន២៣លានផោនត្រូវបានបដិសេធ។

 Luiz បានឈ្នះមេដាយមាសអូឡាំពិកជាមួយប្រទេសរបស់គាត់កាលពីឆ្នាំមុននៅទីក្រុងតូក្យូ។ បច្ចុប្បន្នក្រុម Aston Villa កំពុងឈរលេខ១៦ មាន៩ពិន្ទុក្នុង៩ប្រកួត។ ក្រុមនេះនឹងត្រូវធ្វើជាម្ចាស់ផ្ទះប៉ះក្រុមតោខៀវ Chelsea នៅថ្ងៃអាទិត្យនេះក្នុងការប្រកួតសប្តាហ៍ទី១០របស់ខ្លួន ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print