ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន៨នាក់ទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ពាក់ពន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជិត២តោន។
ពាក់ព័ន្ធករណីនេះកម្លាំងសមត្ថកិច្ចមិនទាន់ប្រាប់អំពីអត្តសញ្ញាណរបស់ជនសង្ស័យទាំង៨នាក់នោះទេ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យទី១ (ក ១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការ បានចុះទៅបង្ក្រាបនិងធ្វើការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ជាបន្តបន្ទាប់ រហូតដល់ទៅចំនួន៨នាក់ រួមទាំងរឹបអូស វត្ថុតាងគ្រឿងញៀនប្រមាណ១.៩៨៥ គីឡូក្រាម និងសារធាតុគីមីផ្សំគ្រឿងញៀនរាប់ពាន់គីឡូក្រាម រួមទាំងអាវុធខ្លី ចំនួន៤ដើម គ្រាប់បែកចំនួន៥គ្រាប់ និងរថយន្ត៣គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំងនោះកំពងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវីធី៕ ដោយ រ៉ារ៉ា