ក្រសួង​បរិស្ថាន​៖​ កម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ បានធ្វើឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន គួរឱ្យកត់សម្គាល់

ចែករំលែក៖

ប្រទេស​រុស្ស៊ី៖​ បើ​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅល្ងាចថ្ងៃចន្ទទី១៧​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោក វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្រសួងបរិស្ថានបានដឹកនាំគណៈប្រតិភូ បានចូលរួមវេទិកាអន្តរជាតិលើកទី៥ ស្តីពី “Russian Energy Week 22”  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកប្រធានាធិបតី Pladimir Putin និងមានការចូលរួមពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ប្រធានអង្គការនិងទីភ្នាក់ងារអន្តរជាតិថាមពល រដ្ឋសមាជិកអាស៊ាន មជ្ឈមណ្ឌលថាមពលអាស៊ាន(ACE) ក្រុមហ៊ុនថាមពលធំៗជាតិ នៃសហព័ន្ធរុស្ស៊ីនិងអន្តរជាតិ អង្គសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជនប្រមាណជាង៣០០០នាក់ និង៧០ ប្រទេស​នៅទីក្រុងម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ គោលបំណងរួម នៃកិច្ចប្រជុំបានពិភាក្សាពីកាលានុវត្តភាព និងបញ្ហាប្រឈមដោយផ្តោតជាសំខាន់អំពីស្ថានភាពទីផ្សារអន្តរជាតិពាណិជ្ជកម្មប្រេង និងឧស្ម័នសកលលោក​ បានធ្វេីឡេីង​ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ។ វេទិកាអន្តរជាតិនេះ ក៏បានពិភាក្សា និងរំពឹងទុកលើបញ្ហាគន្លឹះសំខាន់ៗមួយចំនួន រួមមាន ១)របៀបវារៈស្ថានភាពថាមពលរបស់ប្រទេសរុស្ស៊ី និងសកលលោក ២)ការផ្លាស់ប្តូរ និងការប្រើប្រាស់ថាមពលអគ្គិសនីប្រកបដោយនិរន្តភាព និងការជម្រុញការប្រើប្រាស់ឧស្ម័នធម្មជាតិ និង៣)កិច្ចសហការប្រតិបត្តិការក្នុងអភិវឌ្ឍន៍ការផ្ទេរបច្ចេកវិទ្យាក្នុងការផលិតថាមពលអគ្គិសនីមិនប៉ះពាល់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រវាងប្រទេសរុស្ស៊ី និងបណ្តាប្រទេសដៃគូ។

 នៅក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទស្តីពី “Pathway for Sustainable Energy Transition in Asia and Pacific”   លោក វ៉ាន់ មុនីនាថ បានចូលរួមធ្វើបទអន្តរាគមន៍ខ្លីថា កម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ បានធ្វើឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន គួរឱ្យកត់សម្គាល់។ 

ការកើនឡើង នៃនគរូបនីយកម្ម និងសំណង់ ការវិនិយោគពីបរទេស និងវិស័យទេសចរណ៍បានធ្វើឱ្យកម្ពុជាមានតម្រូវការថាមពលខ្ពស់ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ កម្ពុជាបាននិងកំពុងចូលរួមអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(គោលដៅទី៧) ដោយ ១)ធានាឱ្យបានជាសកលនូវសេវាកម្មថាមពលទំនើប អាចទុកចិត្តបាន និងតម្លៃសមរម្យ ទី(២)ជំរុញ និងពង្រឹងការអនុវត្តថាមពលកកើតឡើងវិញ និងទី(៣) លើកកម្ពស់ប្រសិទ្ធភាពថាមពល។ 

 កម្ពុជាបានធ្វើបច្ចុប្បន្នភាពរបាយការណ៍ការចូលរួមរបស់កម្ពុជា (NDCs) នៅក្នុងឆ្នាំ២០២០ ដោយបបង្កើនការអនុវត្តថាមពលកកើតឡើងវិញក្នុងការបង្កើនថាមពលចម្រុះស្របការធ្វើផែនការឆ្ពោះដល់ទៅ ២៥% នៅឆ្នាំ២០៣០ និងកម្ពុជានឹងមិនសាងសង់រោងចក្រទំនប់វារីអគ្គិសនីថ្មីណាមួយនៅតាមដងទន្លេមេគង្គ និងមិនអនុម័តរោងចក្រថាមពលប្រើដោយធ្យូងថ្មថ្មីបន្ថែមទៀត។ កម្ពុជាបានអនុម័តយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតភាពកាបូន ដែលមានគោលការណ៍អនុវត្តថាមពលស្អាត និងថាមពលកកើតឡើងវិញក្នុងការបង្កើនថាមពលចម្រុះឱ្យបាន ៣៥% នៅឆ្នាំ២០៥០។ 

...

ម៉្យាងទៀត កម្ពុជារំពឹងថានឹងអនុម័តគោលនយោបាយថាមពលប្រកបដោយនិរន្តភាព និងក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីគាំទ្រទៅដល់ការអនុវត្តគោនយោបាយថាមពល។ ជាមួយគ្នានេះដែរ កម្ពុជាអំពាវនាវក្នុងការបង្កើតចំណងកិច្ចសហប្រតិបត្តិការទាំងនៅថ្នាក់ជាតិ និងអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកតម្រូវការហិរញ្ញប្បទាននិងការទទួលបានពីមូលនិធិហិរញ្ញវត្ថុផ្សេងៗ ជាពិសេសមូលនិធិអាកាសធាតុបៃតង(GCF)ដែលអាចរំពឹងទុកសម្រេចបាន និងទ្រង់ទ្រាយការវិនិយោគ ក៏ដូចជាការផ្ទេរបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍ និងដំណើរការថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print