នៅថ្ងៃទី១៦ខែតុលា សារព័ត៌មាន RT បានដកស្រង់សម្តី រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ Karl Lauterbach បានប្រកាសថា ភាគច្រើនមន្ទីរពេទ្យ នៅក្នុងប្រទេសអាល្លឺម៉ង់ ប្រឈមនឹងការក្ស័យធុន ត្រូវបិទទ្វារ ដោយសារតែការចំណាយសម្រាប់ថាមពលកើនឡើងខ្ពស់ ហើយអតិផរណាក៏កើនឡើងផងដែរ។
រដ្ឋមន្ត្រី Karl Lauterbach បានបញ្ជាក់ថា «មន្ទីរពេទ្យស្ថិតនៅក្នុងស្ថានភាពពិសេស ប្រសិនបើយើងមិនមានវិធានការបន្ទាន់នោះទេ អាចនឹងត្រូវបិទទ្វារ»។ តាមគម្រោងរដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Christian Lindner នៅថ្ងៃទី ១៨ខែតុលា ពីគម្រោងចំណាយទឹកប្រាក់ និងរូបភាពនៃការផ្តល់ជំនួយដល់បណ្តាមន្ទីរពេទ្យ ។
កាលពីសប្តាហ៍កន្លងមក សមាគមន៍ មន្ទីរពេទ្យអាល្លឺម៉ង់ មានគម្រោងផ្តល់ជំនួយ ទឹកប្រាក់ ១៥ពាន់លានអឺរ៉ូ នៅក្នុងដំណាក់កាលឆ្នាំ ២០២២-២០២៣ ដើម្បីបញ្ចៀសការក្ស័យធុន។ ប៉ុន្តែលោក Lauterbach ច្រានចោលតួលេខរបស់សមាគមន៍មន្ទីរពេទ្យ ដោយមិនអាច ប្រមាណពីតម្លៃថាមពលនៅឆ្នាំ ២០២៣នោះឡើយ។
បើទោះបីបែបនេះក្តី សមាគមន៍មន្ទីរពេទ្យ បានបញ្ជាក់ថា ប្រាក់ចំណាយសម្រាប់ ថាមពល មានតែ ១/៣ ប៉ុណ្ណោះ ក្រៅពីនេះគឺចំណាយសម្រាប់សម្ភារ ដោយសារតែអតិផរណាកើនឡើងខ្ពស់៕
រូបថត : baotintuc.vn