សម្តេចតេជោ ហ៊ុនសែន : បន្ទាប់ពីទទួលប្រធានាធិបតីទីម៉ឡេសថ្ងៃ២០តុលាខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤គឺសៀមរាប បន្ទាយមានជ័យបាត់ដំបងនិងពោធិ៍សាត់ដោយប្រើពេល៥ថ្ងៃ៤យប់

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថា, បន្ទាប់ពីទទួលប្រធានាធិបតីទីម៉ឡេសថ្ងៃ ២០តុលា ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤គឺសៀមរាប បន្ទាយមានជ័យ
បាត់ដំបងនិងពោធិ៍សាត់ដោយប្រើពេល៥ថ្ងៃ៤យប់។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បានមានប្រសាសន៍បន្តថា, ដំណើរទៅលើកនេះសំខាន់ជួបនិងដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា, ត្រៀមខ្លួនហត់នឿយកិច្ចការក្នុងប្រទេសមុននឹងហត់កិច្ចការអន្តរជាតិដែលមានASEAN.G20.APEC ក្នុងខែវិច្ឆិកាខាង
មុខ៕

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print