ម៉ូតូកង់បីមួយគ្រឿង បុករថយន្តRAV4ចំហៀងខាងក្រោយពេញទំហឹងក្រឡាប់ផ្ញារជើងនៅកណ្តាលផ្លូវ៦០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ បានបើកម៉ូតូកង់បីឃ្លុំមួយគ្រឿង ជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំហៀងក្រោយរថយន្តម៉ាក Toyota RAV4 ពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ញារជើងនៅកណ្តាលផ្លូវ៦០ម៉ែត្រ និងរងការខូតយ៉ាងដំណំដូចគ្នា ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៥៣នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Toyota RAV4 មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ 2D-9576 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយឺតល្មម បានបត់ឆ្វេងដៃ ចូលទៅផ្លូវបេតុ ក្នុងបុរីប៉េងហួត ខណៈមកដល់ត្រង់ចំណុកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសម្នាក់ បើកបរម៉ូតូរម៉ក់កង់បីឃ្លុំមួយគ្រឿង ជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តមួយគ្រឿង ម៉ាក់ Toyota RAV4 ពេញទំហឹងក្រឡាប់ផ្ញារជើងនៅកណ្តាលផ្លូវ៦០ម៉ែត្រ បណ្តាលឱ្យរថយន្ត និងម៉ូតូរម៉ក់កង់បីទាំងពីរគ្រឿងនេះ រងការខូចខាតយ៉ាងដំណំដូចគ្នា តែសំណាងល្អនោះ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចក៏បានធ្វើការវាស់វែងរថយន្ត និងម៉ូតូរងម៉ក់កង់បីឃ្លុបទាំងពីគ្រឿងនេះ យកមកដាក់ទុកកៀនខាងសិន ដោយឱ្យភាគីម្ចាស់ទាំងសងខាងធ្វើការសម្របសម្រួលគ្នា ខណៈពេលនោះ ម្ចាស់ភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នាត្រូវរ៉ូវ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងភ្លាមៗតែម្តងផងដែរ៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print