ឌ្រីមសងប្រលះវេវអាល់ហ្វាទាំងព្រលឹមនៅខេត្តស្ទឹងត្រែង លាន់ដូចរន្ទះ សន្លប់២នាក់ស្តូកនៅកន្លែង

ចែករំលែក៖

ស្ទឹងត្រែង‌នៅ៖ កាលពីវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានមេគង្គ ស្ថិតក្នុងភូមិកាំងមេម៉ាយ ឃុំព្រះបាទ ក្រុង-ខេត្តស្ទឹងត្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបណ្តាលឲ្យបុរស២នាក់សន្លប់ស្តូកនៅនិងកន្លែងកើតហេតុរងរបួសធ្ងន់។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ អត់អាវស្លាកលេខ1AI-3431 ជិះម្នាក់ឯងពីលិចមកកើតឆ្លងស្ពានមេគង្គមកដល់ចំណុចកើត‌ហេតុគុលស្ពានត្រើយខាងកើតក៏មានម៉ូតូម៉ាកវេវ អាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ ជិះក្នុងទិសដៅបញ្ច្រាស់គ្នាជិះម្នាក់ឯងក្នុងល្បឿនលឿនដូចគ្នាបានបុកគ្នាពេញទំហឹងលាន់ដូចរន្ទះបណ្តាលឲ្យម៉ូតូហុងដាឌ្រីមដាច់កង់មុខចេញពីគ្នា ឯម្ចាស់រងរបួសយ៉ាងដំណំទាំងសងខាង‌។

ក្រោយពេលកើតហេតុជាងកន្លះម៉ោងទើបនគរបាលចរាចរណ៍មកដល់លោក ខែច សារី នាយផ្នែកការិយាល័យចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ម្ចាស់ម៉ូតូបង្កហេតុ‌ទាំង២មានទី១.ឈ្មោះទួន ណាន អាយុ៣៤ឆ្នាំ មុខរបធ្វើស្រែ រស់នៅភូមិអន្លុងស្វាយ ឃុំអូររី ស្រុកថាឡាបរិវ៉ាត់
ទី២.ឈ្មោះ‌សែន សុំ អាយុ២៥ឆ្នាំ មុខរបរកម្មកអូសរមកដឹកទំនិញ រស់នៅភូមិពងទឹក ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់។

លោកបានបញ្ជាក់ទៀតថា ក្រោយពីធ្វើការវាស់វែងរួចជនរងគ្រោះបានដឹកទៅសង្ក្រោះបន្ទាន់នៅមន្ទីពេទ្យខេត្ត រីឯម៉ូតូបង្កបានយកមករក្សាទុក្ខ‌នៅការិយាល័យផ្លូវគោកដើម្បីរងចាំការដោះស្រាយ‌ទៅតាមផ្លូវច្បាប់៕

0365d7c3-4fab-4940-bfeb-7e13b2000a9f

e52a6736-b01e-4e35-ae5a-5e5381129beb

73226750-692b-45df-9f9f-38a2c69c377a

2e2eea1b-9aee-4a61-bfe7-c2c1acc09242

ដោយ៖ មាស សុផាត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print