រថយន្តដឹកដីបុកក្មេងប្រុសអាយុ ៦ ឆ្នាំស្លាប់នៅលើផ្លូវជាតិលេខ១១០

ចែករំលែក៖

កណ្តាលៈក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ត្រូវរថយន្តដឹកដីបើកបុកស្លាប់យ៉ាងអណោចអាធ័មនៅគ្រាដែលកុមាររងគ្រោះជិះកង់ឆ្លងផ្លូវក៍ត្រូវរថយន្តបុកតែម្តងកាលពីវេលាម៉ោង១១,២០នាទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកឿនស្វាយ ខេត្តកណ្តាល ។
កុមាររងគ្រោះមានឈ្មោះពៅ លីហួ ភេទប្រុស អាយុ៦ឆ្នាំ រៀននៅសាលាបឋមសិក្សាឫស្សីស្រុក ឳពុកឈ្មោះពៅ ធា អាយុ៣៧ឆ្នាំ និងម្តាយមានឈ្មោះលឹង សម័យ អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ។
រថយន្តបង្កម៉ាក នីសាន់ ឌីហ្សែល ពណ៍ខៀវ ជាប្រភេទរថយន្តដឹកដី ពាក់ស្លាកលេខ ភ្នំពេញ3A-8743 ក្រោយកើតហេតុអ្នកបើកបររថយន្តបានបើកគេចចំងាយប្រហែល៥០០ម៉ែត្រ ហើយទុករថយន្តចោលរួចរត់គេចខ្លួនចូលទឹកទន្លេបាត់មិនដឹងថាលង់ទឹកឬយ៉ាងណានោះទេ ។
លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា មុនពេលកើតហេតុសាក្សីបានឃើញរថយន្តដឹកដីបើកបរក្នុងទិសដៅពីត្បូងទៅជើងពោលគឺពីឈើទាលចូលមកច្បារអំពៅ ។ ដោយឡែកក្មេងប្រុសរងគ្រោះជិះកង់លេងនៅចិញ្ចើមផ្លូវ ពេលរថយន្តបើកមកជិតដល់ស្រាប់តែក្មេងប្រុសរងគ្រោះជិះកង់កាត់ទទឹងផ្លូវធ្វើអោយអ្នកបើកបររថយន្តជាន់ហ្វ្រាំងមិនទាន់ក៏បុកតែម្តងបណ្តាលអោយក្មេងប្រុសរងគ្រោះស្លាប់យ៉ាងអណោចអាធ័មនៅកន្លែងកើតហេតុ ។ បន្ទាប់ពីបើកបុកហើយអ្នកបើកបររថយន្តបានបើកគេចពីកន្លែងកើតហេតុចំងាយប្រហែល៥០០ម៉ែត្រទើបទុករថយន្តចោលហើយរត់សំដៅទៅមាត់ទន្លេដោយទូរស័ព្ទហៅមិត្តភក្តិអោយយកទូកម៉ាស៉ីនមកទទួលដើម្បីគេចខ្លួន ។
លោកនាយផ្នែកបន្តថា ពេលអ្នកបើកបររថយន្តជិះទូកគេចខ្លួនប្រជាពលរដ្ឋបានបើកទូកដេញតាមពីក្រោយផងដែរ ធ្វើអោយអ្នកបើកបររថយន្តលោតចូលទឹកទន្លេដើម្បីគេចខ្លួនបន្ត..។ គ្រានោះប្រជាពលរដ្ឋបានបើកទូកដេញតាមចាប់អ្នកបើកទូកទៅរំដោះយកអ្នកបើកបររថយន្ត ។ ដោយសារមានប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមចាប់ បក្ខពួកអ្នកបើកទូកម៉ាស៊ីនជាច្រើនគ្រឿងមកព័ទ្ធ និងរារាំងកុំអោសមត្ថកិច្ច រួមជាមួយប្រជាពលរដ្ឋចាប់អ្នកបើកទូកម៉ាស៊ីនដែលដឹកអ្នកបើកបររថយន្តដើម្បីគេចខ្លួន ។ មកដល់ពេលនេះមិនដឹងថាអ្នកបើកបររថយន្តដែលលោតចូលក្នុងទឹទន្លេបាសាក់គេចខ្លួនរួចឬក៏លង់ទឹកទន្លេនោះទេ..ចំណែកប្រជាពលរដ្ឋបានរុះរកអ្នកបើកបររថយន្តនៅក្នុងព្រៃត្រែងដែរតែមិនឃើញឡើយ ហើយអ្នកបើកទូកម៉ាស៊ីនដែលទៅរំដោះយកអ្នកបើកបររថយន្តក៏គេចខ្លួនរួចផងដែរ ។
បច្ចុប្បន្នរថយន្តដឹកដីនិងកង់របស់ក្មេងប្រុសរងគ្រោះត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បចាត់ការតាមផ្លូវច្បាប់ ៕

image image image

សណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print