ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ដើរឆក់ត្រីត្រូវបានប្រជាការពារបាញ់គំរាម តែខុសបច្ចេកទេសផ្លាតទៅត្រូវជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំណុចវាលស្រែក្នុងភូមិព្រីង ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិកើតហេតុខាងលើបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវប្រជាការពារបាញ់ស្លាប់នោះឈ្មោះ ប៊ូ ហ៊ុនលាង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិព្រីង ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ហើយប្រជាការពារភូមិនោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយកើតហេតុជនបង្កបានរត់គេចខ្លួនបាត់។
ពាក់ព័ន្ធនឹងអំពើឃាតកម្មខាងលើនេះ ភ្នាក់ងារសារព័ត៌មានយើងបានព្យាយាមទាក់ទងទៅលោក អន សំអុន មេប៉ុស្តិ៍រដ្ឋបាលឃុំចកជាច្រើនលើកច្រើនសារតាមរយ:លេខទូរស័ព្ទ ០៩៧៣៤៤១៦១៦តែលោកមេប៉ុស្តិ៍មិនលើកទទួលទូរស័ព្ទនោះទេ។
ចំពោះបញ្ហានេះដែរលោកវរសេនីយ៍ឯក វង្ស សុភី អធិការនគរបាលស្រុកអូររាំងឪបានឱ្យដឹងថា “បាទបង ជំនាញបានអនុវត្តនីតិវិធីហេីយបង”៕
ដោយ៖ វណ្ណៈ