អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នមួយចំនួននៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី២ (GS2-F4A) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការកែសម្រួលកែវទម្រ (Pin Isolator) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ផ្លូវជាតិលេខ១ សង្កាត់និរោធ សង្កាត់វាលស្បូវ និងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដូច្នេះអតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២​ និង៣០នាទីថ្ងៃត្រង់នេះវិញ។

សូមជម្រាបជូនថា​ កាលពីព្រឹកថ្ងៃទី១៩ ខែតុលានេះដែរ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៧(GS7-F9) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការកែសម្រួលកែវទម្រ (Pin Isolator) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) ផ្លូវជាតិលេខ១ សង្កាត់និរោធ សង្កាត់វាលស្បូវ សង្កាត់ក្បាលកោះ សង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (២) សង្កាត់កំពង់សំណាញ់ និងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ (៣)ភូមិទួលក្របៅ ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ដោយឡែក​ក៏មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F3A) មូលហេតុមានកំហូចខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់បឹងកក់ទី១ និងទី២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក (២) សង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

...

បច្ចុប្បន្ន​ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១​ និង០៩នាទីព្រឹកថ្ងៃដដែល​។​ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print