ប្រទះ​ឃើញ​ សពបុរស​ម្នាក់​ស្លាប់​នៅ​ក្នុង​ទឹក​ស្រែ​ ស្រុក​មោងឫស្សី​

ចែករំលែក៖

​ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍របស់លោក​វរសេនីយ៍ឯក​ ស​ គឹ​ម​ឡុ​ង​ អធិការ​នគរបាល​ស្រុក​មោងឫស្សី​ ​នៅព្រឹកថ្ងៃពុធទី​១៩​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ប្រជាពលរដ្ឋ​បានរាយការណ៍ថា​ ប្រទះ​ឃើញ​ សពបុរស​ម្នាក់​ស្លាប់​នៅ​ក្នុង​ទឹក​ស្រែ​ នៅ​ចំណុច​ក្រុម​ទី​៤​ ភូមិ​ព្រៃ​ដំរី​ ឃុំ​ព្រៃតូច​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ កាលពីវេលា​ម៉ោង​ ១៧​និង​៤០​នាទី​ល្ងាចថ្ងៃ​ទី​១៨​ ខែតុលាម្សិលមិញនេះ​។

​លោក​វរសេនីយ៍ឯក​ ស​ គឹ​ម​ឡុ​ង​ បានឱ្យដឹងទៀតថា​ ជន​រង​គ្រោះ​ឈ្មោះ​ សាង​ សា​រ៉ា​យ​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ដំរី​ ឃុំ​ព្រៃតូច​ ស្រុក​មោង​ឬ​ស្សី​ ខេត្តបាត់ដំបង​ ។​

​លោក​អធិការ​​ស្រុក​​ បានបន្តថា​ បន្ទាប់ពី​មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ​ ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីកន្លែង​ហេតុ​ និង​សាកសព​ ព្រមទាំង​សាកសួរ​បំភ្លឺ​សាក្សី​ជុំវិញ​កន្លែង​កើតហេតុ​ ក្រុមការងារ​បាន​ធ្វើការ​សន្និដ្ឋាន​បាន​ថា​ សព​ឈ្មោះ​ សាង​ សា​រ៉ា​យ​ នេះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​។​

សូមជម្រាបជូនថា​ ជន​រង​គ្រោះ​បាន​លង់ទឹក​ស្រែ​ស្លាប់​ ខណៈ​ទៅ​មើល​ស្រែ​តែ​ម្នាក់ឯង​ មូលហេតុ​ ជន​រង​គ្រោះ​មាន​ជំងឺ​តេតាណូស​ ទើប​បណ្តាល​ឲ្យ​ប្រកាច់​ចូល​ទឹក​ ។​

...

​បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ដោយ​៖អារុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print