ខេត្តកំពង់ធំ : នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លោកស្រី លំ គន្ធារី អនុប្រធានអចិន្រ្តៃគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងលោកនាយកសាខា មន្រ្តីក្រុមប្រតិបត្ត បានចុះសួរសុខទុកនិងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារដែលមានជម្ងឺរបេងរ៉ាំរ៉ៃ និងមានជីវភាពក្រីក្រខ្វះខាតស្បៀង ចំនួន១ គ្រួសារ នៅក្នុងភូមិគិរីវន្ត ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
នៅក្នុងឱកាសនោះដែរ លោកស្រី លំ គន្ធារី អនុប្រ
ធានគណ:កម្មាធិកាសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក ពីសំណាក់ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រ
ហមកម្ពុជា ព្រមទាំងលោក ងួន រតន: ប្រធានគ
ណ:កម្មាធិកាសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូបដោយ
មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នា
ការនយោបាយអ្វីឡើយស្របតាមពាក្យស្លោក ” ទីណា
មានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
បន្ថែមក្នុងពេលនោះដែរ លោកស្រីអនុប្រធានសូមឱ្យប្អូនស្រីព្រមទាំងគ្រួសារទាំងអស់រស់នៅប្រកបដោ
យអនាម័យជានិច្ចទាំងការហូបស្អាតផឹកស្អាត ពិសារ
ថ្នាំឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រួពេទ្យ និងស
ម្រាកក្នុងមុងជាប្រចាំដើម្បីជៀសផុតពីជម្ងឺផ្សេងៗ ពិ
សេសជំងឺជំងឺគ្រុនឈាមនិងសូមប្រុងប្រយ័ត្នខ្ពស់និង
ត្រៀមបង្ការគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមា
នឡើងគ្រប់ពេលវេលា ពិសេសចំពោះ ភ្លើងអគ្គិសនី ភ្លើងទៀន ភ្លើងចង្រ្កាន ត្រូវមើលទុកដាក់ឱ្យបានត្រឹម
ត្រូវ និងសូមជម្រាបបន្ថែមរាល់ការធ្វើដំណើរត្រូវពាក់
មួកសុវត្តិភាព គោរពច្បាប់ចរាចរណ៍ មិនបើកបរលើសល្បឿនកំណត់ ជៀសវាងពីគ្រោះថ្នាក់ជាយថាហេតុ និងចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីត-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និង៣ការ
ពារ ៣កុំ ។
សម្ភារៈដែលផ្តល់ជូនរួមមាន៖ អង្ករចំនួន២៥គីឡូ
មីចំនួន១កេស ត្រីខចំនួន១០កំប៉ុង ទឹកត្រី១យួរ
ទឹកស៊ីអីវ១យួរ ឃីត១កញ្ចប់ ទឹកសុទ្ធ១កេស និងថវិកាផ្ទាល់ខ្លួនលោកជំទាវអនុប្រធានចំនួន១០ម៉ឺន
រៀល ព្រមទាំងថវិកាសាខាមួយចំនួនផងដែរ៕
ដោយ : សហការី