ដកហូតទំនិញជាច្រេីនមុខ​ មិនមានអនុលោមភាពជាង​២០០គីឡូក្រាម និងបន្តផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធផ្សេងៗដល់ធុរជន

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងថា៖​ មន្រ្តីជំនាញ ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុខុមាលភាពជូនអ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម ផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិ និងអនុវត្តច្បាប់លើបុគ្គលដែលធ្វើធុរកិច្ចមិនស្មោះត្រង់ផងដែរ។

ប្រភពដដែលបន្តថា​ ជាក់ស្ដែងចាប់តាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ​ មន្រ្តីជំនាញបានបន្តត្រួតពិនិត្យនូវទំនិញគ្រប់ប្រភេទនៅលើទីផ្សារដើម្បីរកទំនិញមិនមានអនុលោមភាពចៀសវាងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ខាតបង់ផលប្រយោជន៍ផ្សេងៗ និងបន្តផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធជូនដល់ធុរជនដើម្បីស្វែងយល់បន្ថែម ចៀសវាងប្រកបអាជីវកម្មល្មើសនឹងច្បាប់ដែលមានចែង។

...

គួរបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល តាមរយៈប្រតិបតិ្តការស្ថិតក្នុងខេត្តកោះកុង, តាកែវ ,កំពង់ឆ្នាំង, ព្រះសីហនុ ,ត្បូងឃ្មុំ សៀមរាប និងរាជធានីភ្នំពេញ មន្រ្តីជំនាញបានរកឃើញ និងដកហូតទំនិញខូចគុណភាព និងមិនមានអនុលោមភាពសរុបចំនួន ២៥៤.១គីឡូក្រាម និងពិន័យអន្តរការណ៍លើម្ចាស់ទំនិញមិនមានអនុលោមភាពផងដែរ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print