ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន ១១រូប ចូលនិវត្តន៍

ចែករំលែក៖

ភ្នំពេញ : ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន ១១រូប ដោយក្នុងនោះ មានថ្នាក់ឧត្តមសេនីយ៍ឯកចំនួន ០២រូប , ថ្នាក់ឧត្តមសេនីយ៍ទោចំនួន ០៦រូប និងថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន ០៣រូប។

១-ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ 

២-ឧត្តមសេនីយ៍ឯក នូ សុគន្ធា 

៣-ឧត្តមសេនីយ៍ទោ អ៊ូ សុផល

៤-ឧត្តមសេនីយ៍ទោ ញឹម សារិទ្ធ 

៥-ឧត្តមសេនីយ៍ទោ ចេង គារី 

៦-ឧត្តមសេនីយ៍ទោ ស្រេង វិន

៧-ឧត្តមសេនីយ៍ទោ នៃ តារាញុិល

៨-ឧត្តមសេនីយ៍ទោ ឯម កុសល 

៩-ឧត្តមសេនីយ៍ គង់ ណាត 

១០-ឧត្តមសេនីយ៍ ញ៉ែម សូភី

១១-ឧត្តមសេនីយ៍ សួង សំអឿន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print