ភ្នំពេញ : ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន ១១រូប ដោយក្នុងនោះ មានថ្នាក់ឧត្តមសេនីយ៍ឯកចំនួន ០២រូប , ថ្នាក់ឧត្តមសេនីយ៍ទោចំនួន ០៦រូប និងថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន ០៣រូប។
១-ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ
២-ឧត្តមសេនីយ៍ឯក នូ សុគន្ធា
៣-ឧត្តមសេនីយ៍ទោ អ៊ូ សុផល
៤-ឧត្តមសេនីយ៍ទោ ញឹម សារិទ្ធ
៥-ឧត្តមសេនីយ៍ទោ ចេង គារី
៦-ឧត្តមសេនីយ៍ទោ ស្រេង វិន
៧-ឧត្តមសេនីយ៍ទោ នៃ តារាញុិល
៨-ឧត្តមសេនីយ៍ទោ ឯម កុសល
៩-ឧត្តមសេនីយ៍ គង់ ណាត
១០-ឧត្តមសេនីយ៍ ញ៉ែម សូភី
១១-ឧត្តមសេនីយ៍ សួង សំអឿន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ : សិលា