លោកស្រី ពុំ ចន្ទីនី ជួបសំណេះសំណាលនិងទទួលមួកសុវត្ថិភាពចំនួន ១០០មួក ពីលោកប្រធានការិយាល័យផ្នែកលក់ក្រុមហ៊ុន សុខ គង់ អាហ័រណ នីហ័រណ (ក្រុមហ៊ុនប្រេងឥន្ធនៈសូគីម៉ិច)

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ជួបសំណេះសំណាលនិងទទួលមួកសុវត្ថិភាពចំនួន ១០០មួក ពីលោកប្រធានការិយាល័យផ្នែកលក់ក្រុមហ៊ុន សុខ គង់ អាហ័រណ នីហ័រណ (ក្រុមហ៊ុនប្រេងឥន្ធនៈសូគីម៉ិច) នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នេះ។

លោកស្រីអគ្គលេខាធិការបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងអំណរគុណពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះទឹកចិត្តមនុស្សធម៌របស់ក្រុមហ៊ុន ដែលបានឧបត្ថម្ភជាមួកសុវត្ថិភាពជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដល់ជីវិតអ្នកធ្វើដំណើរតាមទោចក្រយានយន្ត ។

លោកស្រីអគ្គលេខាធិការបានសំណូមពរក្រុមហ៊ុនជួយបន្តឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទាំងថ្នាក់កណ្តាល និងសាខា ដើម្បីឲ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ឲ្យកាន់តែទូលំទូលាយថែមទៀត ៕

13230168_1002528116469310_9000741192496837967_n

13239367_1002528159802639_1056060664200722420_n

13220834_1002528139802641_245532821822848614_n

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print