ចិនមិនសម្បាយចិត្តឡើយពេលប្រធានាធបិតីអាមេរិកទស្សនកិច្ចនៅប្រទេសវៀតណាម

ចែករំលែក៖

តាមអ្នកឯកទេសចិន​ កិច្ចសហប្រតិបត្តិការយោធារវាងចិននិងវៀតណាមត្រូវបានផ្អាក់ជាច្រើនឆ្នាំកន្លងមកដោយសារតែមានវិវាទដែនសមុទ្រ។

តាមសារព័ត៌មានពេលព្រឹក ​southchina morning post បានដកស្រងសម្តីអ្នកឯកទេសស្រាវជ្រាវរបស់ចិន បានឲ្យដឹងថា ចិនបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតដល់ដំណើរទស្សនកិច្ច​របស់ប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ា ទៅកាន់ប្រទេសវៀតណាម ដោយសារតែក្រោយដំណើរទស្សនកិច្ចនោះនាវាអាមេរិកអាចនឹងចូលទៅកាន់កំពុងផែប្រទេសចិន។

បណ្តាញព័ត៌មានចិនបានផ្សាយថា ការដែលវៀតណាមពឹងផ្អែកទៅលើអាមេរិកជ្រៀតជ្រេកចូលក្នុងវិវាទដែនសមុទ្រចិនភាគខាងត្បូង​ គឺជារនាំងការពារយ៉ាងរឹងមាំរបស់វៀតណាមសម្រាប់ទប់ទល់ចិន។

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានធ្វើដំណើរដល់ប្រទេសវៀតណាម ដើម្បីធ្វើការបំពេញទស្សនកិច្ច ៣ថ្ងៃនៅទីនេះ។

ដំណើរមកដល់របស់លោកត្រូវបានគេដឹងថា ជាលើកទី១មួយហើយក្នុងរយៈពេល១០ឆ្នាំ ហើយក៏ជាប្រធានាធិបតីលើកទី៣ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមបន្ទាប់ពីសង្គ្រាមវៀតណាមនិងអាមេរិកបានបញ្ចប់ទៅ។

វៀតណាមសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលើកនេះមកកាន់ប្រទេសខ្លួននឹងធ្វើឲ្យមានការពង្រីកទំនាក់ទំនង បន្ថែមទៀតលើវិស័យពាណិជ្ជកកម្ម និងជាពិសេសនឹងលើកយកបញ្ហាបម្រាមយោធាដែលវៀតណាមបានទទួលតាំងពីឆ្នាំ១៩៨៤ មកម្ល៉េះ យកមកពិភាក្សាគ្នាផងដែរ៕

a (1)

a (2)

ប្រែសម្រួល៖ ម៉ែវសាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print