មន្ត្រីគយម្នាក់នាំស្រីស្នេហ៍ទៅដោះកូយនៅសណ្ឋាគារសុវណ្ណបុរីថ្មីត្រូវប្រពន្ធតាមមករករឿងផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីគយម្នាក់ត្រូវបាន ភរិយារបស់ខ្លួនមកដកយករថយន្ត កាបូបលុយ ទូរស័ព្ទ នៅសណ្ឋាគារសុវណ្ណបុរីថ្មី ខាងក្រោយបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ខណៈភរិយាបានតាមដានដឹងថាលោកប្ដីដ៏កំហូចនាំស្រីស្នេហ៍ដោះកូយក្នុងសណ្ឋានគារមួយនេះ។

បើទោះជាភរិយាបានដឹងថា ប្ដីរបស់ខ្លួននាំស្រីស្នេហ៍មកកាន់សណ្ឋាគារនេះក៏ដោយ ប៉ុន្តែភរិយាមិនបានទៅទាន់ក្នុងបន្ទប់ជាក់ស្តែងនោះឡើយ ដោយមានការហាមឃាត់ពីម្ចាស់សណ្ឋាគារមិនឲ្យបញ្ហាប្រទូស្តរាយកើតឡើង ទើបខាងសណ្ឋាគារបានសម្របសម្រួលភាគីខាងប្ដីប្រើមធ្យោបាយរំដោះស្រីស្នេហ៍ចេញពីកំដៅភ្លើងរបស់ប្រពន្ធ ទើបមិនមានការបញ្ហាកើតឡើង។

ស្ត្រីជាភរិយាបានស្រែកយ៉ាងខ្លាំងៗ សំឡុតនិងជេរផងដែរថា ប្ដីរបស់គាត់បានយកស្រីមកដេកនៅទីនេះ ហើយជួយការពាររារាំងមិនឲ្យប្រពន្ធបានឃើញស្រីថែមទៀត។ ក្រោយមកប្ដីកំហូចដែលជាអតីតបម្រើការងារនៅក្រុងបាវិត ហើយបច្ចុប្បន្នជាមន្ត្រីគយនៅខេត្តកំពង់ចាម ស្ត្រីជាភរិយាក៏បានដកយករថយន្តឡិចស៊ីស៤៥០មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​2AI-8886 កាបូបលុយ និងទូរស័ព្ទហើយតម្រូវឲ្យប្ដីត្រឡប់ទៅធ្វើការវិញ និងបញ្ឈប់អំពើឆក់កន្តៀតភ្លក់ម្ហូបក្រៅផ្ទះនេះ។ ចំណែកមន្ត្រីរូបនេះ ហាក់ដូចជាទទួលនូវកំហុស មិនតវ៉ាអ្វីទេគឺយកតែការបូបធ្វើការរួចឡើងជិះរ៉ឺម៉កកង់បីធ្វើយ៉ាងកំសត់ចេញពីទីតាំងសណ្ឋាគារ សូម្បីតែពាក្យលាមួយម៉ាតក៏ហាមិនចេញដែរ៕

https://www.facebook.com/nkdnews/videos/563202580506147/

07558904-7dff-431b-ad38-ba23ce96c59d

2e9f5649-bbfd-4d65-befa-d79640e1a4c1

b83f9d10-f88f-41a8-88f4-5d78a0ffefe4

ab0961c6-240d-4050-b335-5865938c7a89

7b337147-fdcb-4d7f-941e-a2b7f69f94a9

6ac07cbf-d712-4db8-8302-236aadc94d56

83e73297-86b5-403a-aef4-6923ba0dc2da

948ff442-992c-4c47-b781-736998fc3172

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print