Update ៖ តុលាការសម្រេច ឃុំខ្លួនជនជាតិចិនតៃវ៉ាន់៨នាក់ពាក់ព័ន្ធបទល្មើស ជួញដូរ គ្រឿងញៀនជិត២.០០០ គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទ ជាជនជាតិចិន តៃវ៉ានចំនួន៨នាក់ ពាក់ព័ន្ធបទល្មើលជួញដូរ គ្រឿងញៀនជិត២.០០០ គីឡូក្រាម ក្រោមការចោទប្រកាន់ជាផ្លូវការ ពីបទ«​ ផលិត​ រក្សាទុក​ ដឹកជញ្ជូន​ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ និងសារធាតុគីមីផ្សំ​ និងបទសម្អាតប្រាក់​ តាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន​ និងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់​ និងហិរញ្ញប្បទានភេរវកម្ម​»។

សូមបញ្ជាក់ថា ពាក់ព័ន្ធករណីនេះកម្លាំងសមត្ថកិច្ចមិនទាន់ប្រាប់អំពី អត្តសញ្ញាណរបស់ជនសង្ស័យទាំង៨នាក់ និង ទីតាំងនៃកន្លែងចុះប្រតិបត្តិការបង្ក្រាបនៅឡើយនោះទេ។

សូមបញ្ជាក់ថា  កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលជំនាញការិយាល័យទី១ (ក ១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី ស្ថាប័នអយ្យការ បានចុះទៅបង្ក្រាប និងធ្វើការឃាត់ខ្លួនជនជាតិ ចិនតៃវ៉ាន់ជាបន្តបន្ទាប់ រហូតដល់ទៅចំនួន៨នាក់ រួមទាំងរឹបអូស វត្ថុតាងមាន គ្រឿងញៀនប្រមាណ ១.៩៨៥ គីឡូក្រាម និងសារធាតុគីមីផ្សំគ្រឿងញៀនរាប់ពាន់គីឡូក្រាម រួមទាំងអាវុធខ្លី ចំនួន៤ដើម គ្រាប់បែកចំនួន៥គ្រាប់ និងរថយន្ត៣គ្រឿងផងដែរ។

បច្ចុប្បន្នជនត្រូវចោទ ទាំងនោះត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ (ម១) ជាបណ្តោះអាសន្ន ៕

   

ដោយ ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print