Update ៖ ឃុំខ្លួនក្រុមប្លន់យកម៉ូតូ ចំនួន១៤នាក់ នៅពន្ធនាគារជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ខែតុលា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទ ដែលជាក្មេងទំនើង កាប់ប្លន់យកម៉ូតូ ចំនួន១៤ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ជាផ្លូវការ ពីតំណាងអាយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ តាមមាត្រា​ ២១៨នៃក្រមព្រហ្មទណ្ឌ​ ។

សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៣:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ត្រង់ចំណុចក្បែរស្តុបទួលពង្រ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន១០នាក់បន្ថែមទៀត។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ រួមទាំងវត្ថុតាងដកហូត៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1BP-8395, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1HR-4190, ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1JM-3508, ម៉ូតូម៉ាកហុងហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JL-2484, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1JJ-3442, កាបូបលុយពណ៌ខ្មៅ ចំនួន០១ កាំបិតប៉័ងតោ ចំនួន០១, ទូរស័ព្ទដៃម៉ាកIphone 6 Plus ពណ៌ទឹកមាស ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក Iphone 7 Plus ពណ៌ទឹកមាស ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក Iphone 7 Plus ពណ៌ខ្មៅ ចំនួន០១គ្រឿង,  កាំបិតកែច្នៃប្រវែង១៧សង់ទីម៉ែត្រ ចំនួន០១ដើម ។

បច្ចុប្បន្នជនត្រូវចោទ ទាំងនោះត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ (ម១) ជាបណ្តោះអាសន្ន ៕

  

ដោយ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print