យុវជនម្នាក់ដើរទៅបិទទ្វារទ្រុងមាន់ត្រូវពស់ស្រកាចាស់ចឹក តែសង្គ្រោះទាន់ពេល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ យុវជនម្នាក់ត្រូវពស់ស្រកាចាស់ចឹកពេលកំពុងដើរទៅបិទទ្វារទ្រុងមាន់នៅឯចម្ការមួយកន្លែង កាលពីវេលាម៉ោង៨និង១២នាទីយប់ថ្ងៃទី២១ខែតុលាឆ្នាំ២០២២នៅត្រើយម្ខាងនៃស្ទឹងថ្មពួកចំណុចគោកចាស់ ស្ថិតក្នុងភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក  ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះឈ្មោះ ស្វាង វិចិត្រ  ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ។ នេះបើតាមលោកដា ឈាន អតីតមេឃុំថ្មពួកបានឱ្យដឹងនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២២ម្សិលមិញ។
លោកបន្តថា៖ ដោយសារសុខភាពក្មួយប្រុសរឹងមាំផង ហើយមានស្មារតីមិនតក់ស្លុត គេបានវាយសម្លាប់ពស់នោះ  ហើយទាក់ទងមកអ្នកជួយសង្គ្រោះនាំទៅមន្ទីរពេទ្យបង្អែកថ្មពួកទាន់ពេល  ហើយគ្រូពេទ្យក៏បានខ្នះខ្នែងជួយនិងមន្ទីរពេទ្យមានថ្នាំព្យាបាល ទើបក្មួយប្រុសរបស់គាត់រួចផុតពីសេចក្តីស្លាប់ ។

គួរបញ្ជាក់ថា ក្នុងចំណោមស្រុកក្រុងទាំង៩នៅខេត្តបន្ទាយមានជ័យមានចំនួនជនរងគ្រោះដោយពស់ពិសចឹកពី៧០ទៅជាង២០០នាក់ក្នុង១ឆ្នាំៗ ។ក្នុងនោះនៅស្រុកថ្មពួកមានអត្រាពស់ពិសចឹកមានកំណើនច្រើនជាងគេ ៕ ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print