គណៈកម្មការស្រាវជ្រាវរដ្ឋសភាអាមេរិកស្នើអតីតប្រធានាធិបតីអាមេរិកចូលខ្លួនបំភ្លឺករណីមួយចំនួន

ចែករំលែក៖

កាលពីថ្ងៃទី១៣ខែតុលា កន្លងមក សមាជិកគណៈកម្មការទាំង៩រូបបានបោះឆ្នោតឯកភាពគ្នា ឱ្យកោះហៅអតីតប្រធានាធិបតីអាមេរិក លោកត្រាំ ចូលខ្លួនបំភ្លឺ បញ្ហាមួយចំនួនជុំវិញករណីអំពើហិង្សានៅក្នុងអគាររដ្ឋសភា (អគារ កាពីតូល)។

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃ២១ខែតុលា (ពេលវេលាអាមេរិក) ត្រូវបានបង្គាប់ឱ្យចូលខ្លួនផ្តល់សក្ខីកម្ម និងផ្តល់ឯកសារពាក់ព័ន្ធផ្សេងៗទៅកាន់គណៈកម្មការនៃសភាតំណាងរាស្រ្ត ដែលទទួល
បន្តស៉ើបអង្កេតលើព្រឹត្តិការណ៍កុបកម្ម នៅវិមានកាពីតូល (Capitol) ជាវិមានសភាជាតិរបស់សហរដ្ឋអាមេរិកដែលបានកើតឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
គណៈកម្មការបានឱ្យដឹងថា ខ្លួនបានផ្ញើដីកាកោះហៅទៅកាន់លោក ដូណាល់ ត្រាំ ដែលក្នុងនោះតម្រូវឱ្យរូបលោកផ្តល់ឯកសារផ្សេងៗ ទៅកាន់គណៈកម្មការនៅត្រឹមថ្ងៃទី៤ ខែវិច្ឆិកាខាងមុខ ហើយតម្រូវឱ្យលោកបង្ហាញវត្តមានដើម្បីផ្តល់សក្ខីកម្មនៅថ្ងៃទី១៤ ខែដដែល។ គណៈកម្មការ «៦ មករា» កំពុងព្យាយាមចង់បានឯកសារជាច្រើនពីលោក ត្រាំ ដែលនឹងអាចផ្តល់ព័ត៌មានលម្អិតអំពីការទាក់ទងគ្នានានា ដែលលោកប្រហែលបានធ្វើឡើងក្នុងអំឡុងពេលប៉ុន្មានខែមុនផ្ទុះព្រឹត្តិការណ៍កុបកម្មនោះ ក៏ដូចជាការធ្វើទំនាក់ទំនងជាមួយសមាជិកសភា, ជាមួយក្រុម Oath Keepers និង Proud Boys ព្រមទាំងជាមួយទីប្រឹក្សានិងអតីតមនុស្សជំនិតរបស់លោកត្រាំ។
កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្រុមអ្នកគាំទ្រលោក ត្រាំ រាប់ពាន់នាក់បាននាំគ្នាសម្រុកចូលអុកឡុកវិមានកាពីតូល បន្ទាប់ពីលោក ត្រាំ បានថ្លែងសារយ៉ាងក្តៅគគុកមួយ នៅក្បែរសេតវិមាន ដោយក្នុងនោះមានទាំងការអះអាងថា បរាជ័យរបស់លោក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០ គឺដោយសារតែការបន្លំ៕ ដោយធីរីណា

...

រូប​ថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print