ចោលួចគោយន្តកន្ត្រៃ១គ្រឿងអស់លក្ខជាប់អន្ទាក់នគបាលស្រុកថាឡាបរិវ៉ាត់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖  កម្លាំង‌អធិការដ្ឋាន‌នគបាលស្រុកតាមប្រម៉ាញ់ចាប់បានជនសង្ស័ម្នាក់លួចគោយន្តកន្ត្រៃពីរស្រុកសេសានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ បានមកពួនលាក់ខ្លួននៅចំណុចភូមិសាស្ត្រឃុំកោះស្នែង ។

តាមបញ្ចាក់ពីរលោក អ៊ីវ លឿ នាយរងអធិការដ្ឋាននគបាលស្រុកទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌ‌បានប្រាប់ នគដ្រេហ្គន ឲ្យដឹងថា តាមចម្លើយសារភាពពីរជនសង្ស័យខាងលើឈ្មោះ មួន ប៊ុនភឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិចាន់តាង៉យ ឃុំសាមឃួយ ស្រុកសេសាន បានលួចយកកោយន្តកន្ត្រៃពីឈ្មោះ តែ ថា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំស្រែគរ ស្រុកសេសាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ បានមកពួនលាក់ខ្លួននៅភូមិកោះគី ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ។

ក្រោមការឡោមព័ទ្ធ‌នឹងសហការជាមួយកម្លាំង‌នគបាលប៉ុស្តិ៍ឃុំកោះស្នែង ទើបឈានដល់‌ការឃាត់ខ្លួន‌ជាមួយនឹងវត្ថុតាងគោយន្តកន្ត្រៃ‌ ១គ្រឿងយកមកកសាងសំណុំរឿងបញ្ចូនមកស្នងរដ្ឋាននគរបាលខេត្ត។

លោកបន្តទៀតថា បច្ចុប្បន្នគោយន្តកន្ត្រៃបានប្រគល់ទៅឪ្យម្ចាស់ដើមវិញហើយ ឯជនសង្ស័យបានបញ្ចូនទៅសាលាតំបូងចាត់ការទៅតាមនីតិវិធី៕

765c383e-c2ba-4309-84f6-8f4dee92a52f

7d069bd2-efab-46d0-8d7b-5dcdc8dea079

ដោយ៖ មាស សុផាត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print