សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចនេះ រៀបចំឡើងដើម្បីពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងរវាងព្រឹទ្ធសភាកម្ពុជា ជាមួយនឹងរដ្ឋសភាវៀតណាម ព្រមទាំងចូលរួមអបអរសាទរក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម។

...

អំឡុងពេលក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចប្រធានព្រឹទ្ធសភា នឹងអញ្ជើញចូលជួបសម្ដែងការ គួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយរួមមាន៖ លោក ង្វៀន ហ៊្វូចុង អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាមលោក ង្វៀន ស៊ួនហ៊្វុក ប្រធានរដ្ឋវៀតណាមលោកវឿង ឌីញហ្វេ ប្រធានរដ្ឋ សភាវៀតណាម និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងឥស្សរជនជាន់ខ្ពស់វៀតណាមមួយចំនួនទៀត៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print