សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ពេលមានការលំបាក គឺគណបក្សប្រជាជនតែងតែនៅជាប់ជាមួយប្រជាជនជានិច្ច

ចែករំលែក៖

ខេត្តបាត់ដំបង : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ពេលមានការលំបាក គឺគណបក្សប្រជាជនតែងតែនៅជាប់ជាមួយប្រជាជនជានិច្ច។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទោះបីជាកូវីដ បានធូរស្បើយមែន តែកូវីដ​គឺជាសត្រូវដែលយើងមើលមិនឃើញ​ ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច។
សូមបញ្ជាក់ថា, ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានអ្នកឆ្លងកូវីដ១៩នោះទេ និងជាសះស្បើយចំនួន៩នាក់។ រយៈពេល៤ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៩៧៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៩០២នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិសាលភាពប៉ះពាល់ទឹកជំនន់នៅឆ្នាំនេះធំជាងឆ្នាំ២០២០ ដូច្នេះ រំពឹងថា អាជ្ញាធរ និងប្រជាពលរដ្ឋយើង នឹងរួមគ្នាជម្នះការលំបាកដែលបង្កដោយទឹកជំនន់នាពេលនេះ។ សម្តេចតេជោក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តបាត់ដំបង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅនេះ។

ជាងថ្មីម្តងទៀត សម្តេចតេជោ ក៏ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តចែកពូជដំណាំផ្សេងៗជូនប្រជាកសិករ ដែលមិនអាចធ្វើស្រែឡើងវិញបាន និងណែនាំឱ្យរដ្ឋមន្ត្រីកសិកម្មពិចារណាផលិតពូជស្រូវទុកជូនប្រជាកសិករ ដើម្បីបានបង្កបង្កើតផលឡើងវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការធ្វើកសិកម្មមិនត្រូវធ្វើកសិកម្មបែបធម្មតានោះទេ ត្រូវរិះរកវិធីធ្វើយ៉ាងណាឱ្យប្រជាកសិករមានផលចំណេញច្រើន តាមរយៈវិធីសាស្ត្រធ្វើកសិកម្មបែបទំនើប លឿនរហ័សទាន់ចិត្ត និងទទួលបានផលច្រើន។

ទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃម្សិលមិញនេះ មិនមានករណីឆ្លងជំងឺកូវីដ-១៩ថ្មី នោះទេ នេះជាថ្ងៃទី៤ហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩សូម្បីតែម្នាក់។ តែទោះជាមិនមានឆ្លងថ្មីក៏ដោយ យើងនៅតែបន្តអំពាវនាវប្រជាពលរដ្ឋចូលរួមអនុវត្តន៍វិធានការនានា ដើម្បីការពារជំងឺកូវីដ១៩ ពីព្រោះកូវីដមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម័យនេះគឺជាសម័យសន្តិភាព ដែលអាចឱ្យយើងធ្វើដំណើរ​ទៅបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងក្នុងពេលដែល សម្តេច អញ្ជើញផ្តល់ស្រូវពូជ​ជូនប្រជា​កសិករជាង ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង។ ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២២ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print