ជញ្ជីងយោធានិងសេដ្ឋកិច្ចលើពិភពលោកធ្លាក់ធ្ងន់មកលើទ្វីបអាស៊ី

ចែករំលែក៖

ពិភពលោកទាំងមូលមិនទាន់បានដឹងច្រើនពីឥទ្ធិពលបន្ទាប់បន្សំនៅក្នុងកំណើនសេដ្ឋកិច្ចដ៏អស្ចារ្យក្នុងទ្វីបអាស៊ីនៅពេលដែលជញ្ជីងសេដ្ឋកិច្ចពិភពលោកធ្លាក់ធ្ងន់មកលើទ្វីបអាស៊ី នោះជញ្ជីងយោធាក៏ធ្លាក់ធ្ងន់ដូចគ្នានោះដែរ។ ដូចជាបម្រែបម្រួលសេដ្ឋកិច្ចពិភពលោកកំពុងតែខ្លាំងក្លា យុទ្ធសាស្ដ្រយោធាសព្វាវុធក៏កំពុងតែផ្លាស់ប្ដូរយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។

តាមតួលេខរបស់មជ្ឈមណ្ឌលស្រាវជ្រាវសន្ដិភាពទីក្រុងស្ដុកខម SIPRI បាន ប្រកាសនូវតួលេខមួយឱ្យឃើញថា ការ ចំណាយសម្រាប់យោធានៅតំបន់អាស៊ីប៉ាស៊ីហ្វិកកើនឥតឈប់ចាប់តាំងពីអំឡុង ទសវត្ស១៩៩០ ប៉ុន្ដែការកើនឡើងខ្ពស់បំផុត គួរឱ្យកត់សម្គាល់គឺនៅមួយទសវត្សចុងក្រោយនេះនៅឆ្នាំ២០០០ ដល់ឆ្នាំ២០១០ គឺកើនឡើងចាប់ពី១៦១ពាន់លានដុល្លារ ដល់២៩០ពាន់លានដុល្លារ។ ពោលគឺ កើនឡើងស្មើនឹង៨០ភាគរយ ហើយក្នុង អំឡុងឆ្នាំ២០១០ដល់ឆ្នាំ២០២០ នឹងកើន ឡើងជាបន្តទៀត។

SIPRI បញ្ជាក់ទៀតថា បច្ចុប្បន្នឥណ្ឌាជាប្រទេសនាំចូលសព្វាវុធច្រើនជាងគេ បង្អស់នៅលើពិភពលោកដោយទិញសព្វា វុធស្មើ៩ភាគរយនៃសព្វាវុធលើពិភពលោក ប្រទេសដែលទិញសព្វាវុធច្រើនជាបន្ដ បន្ទាប់នៅទ្វីបអាស៊ី គឺប្រទេសចិន៦ភាគ រយ, កូរ៉េខាងត្បូង៦ភាគរយ, ប៉ាគីស្ថាន៥ ភាគរយ, ក្រៅពីនេះមានឥណ្ឌូនេស៊ី ម៉ាឡេ ស៊ី សិង្ហបុរី ថៃ វៀតណាម ក៏កំពុងវិនិយោគទៅលើវិស័យទាហានអាកាស និងទាហាន ជើងទឹក ទោះបីជួបផលលំបាកបន្ដិចបន្ដួចពីសេដ្ឋកិច្ចក៏ដោយ។ ជប៉ុនក៏បានប្រកាស ផងដែរថា នឹងកែប្រែអភិវឌ្ឍវិស័យយោធា របស់ប្រទេសនេះផងដែរ។

គោលដៅសេដ្ឋកិច្ចពិភពលោកជាមូលហេតុធ្វើឱ្យជញ្ជីងយោធាមានការផ្លាស់ប្ដូរពីលោកខាងលិចមកកាន់តំបន់អាស៊ី។ ការខាតបង់របស់បណ្ដាប្រទេសនៅតំបន់ អឺរ៉ុប អាមេរិកខាងជើងដោយវិបត្ដិសេដ្ឋកិច្ចពិភពលោកបង្កឡើងបានកាត់បន្ថយការ ចំណាយសម្រាប់យោធារបស់ខ្លួន។ ក្នុង ពេលនោះឥទ្ធិពលសេដ្ឋកិច្ចរបស់ទ្វីបអាស៊ីសហការជាមួយប្រទេសមួយចំនួនក្នុងតំបន់ ជំរុញឱ្យមានការអភិវឌ្ឍ និងភាវូបនីយកម្មយោធាជាបន្ដបន្ទាប់។ បណ្ដាប្រទេសក្នុងទ្វីបអាស៊ីមិនផ្លាស់ប្ដូរច្រើនឡើយពីចំនួន ជីឌីភីសម្រាប់ក្រសួងការពារជាតិនាពេលកន្លងមក។ ប៉ុន្ដែដោយសារវិស័យសេដ្ឋកិច្ច រីកចម្រើនឥតឈប់ធ្វើឱ្យតំបន់ទាំងនេះមិនខ្លាចក្នុងការចំណាយសម្រាប់ក្រសួងការ ពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់នោះឡើយ។ ការស្រាវជ្រាវមួយស្ដីអំពីជញ្ជីងយោធានៅលើពិភពលោកធ្វើឡើងដោយមជ្ឈមណ្ឌលយុទ្ធសាស្ដ្រយោធាពិភពលោក IISS បង្ហាញថា “ជាការ ពិតណាស់ដោយសារតែ ការផ្លាស់ប្ដូរនៃឥទ្ធិពលសេដ្ឋកិច្ចពិភពលោក ក៏ដូចជាលទ្ធផលនៃឥទ្ធិពលដែលធ្លាប់ មានសម្រាប់ការចំណាយទៅលើយោធា អាមេរិក និងបណ្ដាលោកខាងលិចមួយចំនួនក៏បានបាត់បង់ បន្ដិចម្ដងៗនៅលើវិស័យឧស្សាហកម្មការពារជាតិរបស់ខ្លួន។

ការកសាងកម្លាំងយោធាដ៏រឹងមាំ ហើយរីកចម្រើនយ៉ាងឆាប់រហ័សរបស់ទ្វីបអាស៊ីជាប្រធានបទសំខាន់បំផុតក្នុងកិច្ចពិភាក្សានា នានៅលើពិភពលោក ពិសេសកិច្ចពិភាក្សា ថ្នាក់មន្ដ្រីការពារជាតិសាំងគ្រីឡា កាលពី ដើមខែមិថុនានេះ នៅសិង្ហបុរីដែលជាកិច្ចប្រជុំដោយមានការចូលរួមពីបណ្ដាមេដឹកនាំយោធាជាន់ខ្ពស់នៅតំបន់អាស៊ី រៀបចំ ឡើងដោយ IISS ជារៀងរាល់ឆ្នាំនៅសិង្ហ បុរី។ នៅក្នុងសុន្ទរកថាកិច្ចប្រជុំអគ្គនាយក IISS លោក ចន ជីបម៉េន បានដាក់សំណួរ ថា “តើអាចនឹងមានការទិញ-ដូរ ហើយ អាចបញ្ចៀសនូវការប្រកួតប្រជែងសព្វាវុធនៅតំបន់អាស៊ីដែរឬទេ?”។ នៅក្នុង សញ្ញាមួយបង្ហាញការព្រួយបារម្ភរបស់ អូស្ដ្រាលីពីគោលដៅយោធានៅក្នុងតំបន់។ រដ្ឋមន្ដ្រីក្រសួងការពារជាតិអូស្ដ្រាលីលោក ស្ទេបហ្វេន ស្មីត មានប្រសាសន៍នៅក្នុង កិច្ចប្រជុំនោះថា អាស៊ីប៉ាស៊ីហ្វិកគឺជាតំបន់អាចក្លាយទៅជាទីតាំងប្រកួតប្រជែងសព្វាវុធដ៏សំខាន់ ហើយជំរុញឱ្យបណ្ដាប្រទេសក្នុងតំបន់កសាងនូវប្រព័ន្ធអាចជួយដោះ ស្រាយរាល់បញ្ហាសន្ដិសុខដែលអាចកើត ឡើងនៅតំបន់នេះ។

ជោគជ័យពីសេដ្ឋកិច្ចមិនត្រឹមតែនាំមកនូវប្រភពធនធានដ៏សំខាន់ក្នុងការពង្រឹង វិស័យយោធានៅទ្វីបអាស៊ីប៉ុណ្ណោះទេ ថែម ទាំងធ្វើឱ្យប្រទេសមហាអំណាចត្រូវតែ គោរព និងយកចិត្ដទុកដាក់ដល់តំបន់អាស៊ីជាងពេលណាៗទាំងអស់។
ដោយសារតែប្រទេសមហាអំណាចទាំង នោះមើលឃើញផលប្រយោជន៍សេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានជាប្រទេសទាំងនោះចាំបាច់ត្រូវតែការពារ និងយកចិត្ដ ទុកដាក់ដល់ប្រទេសទាំងនោះ។ ប្រទេស តំបន់អឺរ៉ុបជាច្រើនត្រូវបានបង្កើនយោធា របស់ខ្លួនដើម្បីអនុវត្ដនូវគោលដៅទាំងនោះ ពិសេសការពារផ្លូវទឹកដ៏សំខាន់ក្នុងការដឹក ជញ្ជូនថាមពលឧស្ម័នប្រេងកាត។

បណ្ដាប្រទេសមហាអំណាចនៅទ្វីបអាស៊ីមានសមត្ថភាពកាន់តែខ្ពស់ក្នុងការការពារពលរដ្ឋរបស់ខ្លួនគេចផុតពីការគំរាម កំហែងនៅគ្រប់ទិសទីជុំវិញពិភពលោក រួម ទាំងឥណ្ឌា និងចិនបានបើកយុទ្ធនាការជួយ រំដោះពលរដ្ឋរបស់ខ្លួនដែលជាប់គាំងនៅ មជ្ឈិមបូព៌ាដោយសារភាពចលាចលនា ពេលកន្លងមក។

កាលពីដើមខែមិថុនា រដ្ឋាភិបាលទីក្រុង ញូវដេលី បានប្រកាសទិញយន្ដហោះ C-17 Globemaster 3 ពីក្រុមហ៊ុុនប៊ូអុីង ដែលមានតម្លៃ១,៤ពាន់លានដុល្លារ ដើម្បីក្លាយជាប្រទេសដែលមានយន្ដហោះ Globemaster ធំបំផុតទី២ បន្ទាប់ពី អាមេរិក។ បណ្ដាយន្ដហោះដឹកជញ្ជូន ធុនធ្ងន់ដែលអាចហោះហើរបានរយៈចម្ងាយ ឆ្ងាយអាចដឹកជញ្ជូនកម្លាំងទាហាន និង ឧបករណ៍យោធាឬក៏ប្រើប្រាស់ក្នុងយុទ្ធនាការមនុស្សធម៌នានា ដូចជាជម្លៀសពលរដ្ឋចេញពីតំបន់ដែលមានវិវាទជាដើម។

កន្លងមកគេធ្លាប់តែបានឃើញតែលោក ខាងលិចប៉ុណ្ណោះដែលបញ្ជូនឧបករណ៍ ទំនើបៗដើម្បីការពារពលរដ្ឋរបស់ខ្លួននៅ បរទេស ពេលនេះប្រទេសអាស៊ីក៏បានធ្វើរឿងនោះដូចគ្នាដែរ ដោយសារតែប្រទេស ជាតិរបស់ពួកគេមានការអភិវឌ្ឍខ្ពស់។ ជាក់ស្ដែងឥណ្ឌា និងចិនបានប្រើឧបករណ៍ យោធារបស់ខ្លួនជួយរំដោះពលរដ្ឋចេញពីប្រទេសដែលមានវិវាទនៅមជ្ឈិមបូព៌ា។

ក្រុមអ្នកវិភាគយល់ឃើញថា ការអភិវឌ្ឍ លើវិស័យយោធាសព្វាវុធនៅតំបន់អាស៊ីប៉ាស៊ីហ្វិកមានទ្រង់ទ្រាយធំ និងល្បឿន លឿនមិនធ្លាប់មានពីមុនមក បន្ទាប់ពី សង្គ្រាមត្រជាក់រវាងអាមេរិកនឹងអតីត សហភាពសូវៀត។ ទន្ទឹមនឹងនោះវិស័យពាណិជ្ជកម្មវិនិយោគនៅអាស៊ីក៏រីកចម្រើន ជាងពេលណាៗទាំងអស់។ ដូច្នេះអាស៊ី មានសមត្ថភាពគ្រប់គ្រាន់ដើម្បីរារាំង និង ចូលរួមក្នុងសកម្មភាពសំខាន់ៗនានារបស់ពិភពលោក៕

sdf

44

ddd

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print