ក្រុមភេរវកម្ម IS ទទួលខុសត្រូវករណីយន្តហោះអេហ្ស៊ីប

ចែករំលែក៖

ក្រុមឧទ្ទាម IS បានប្រកាសទទួល ស្គាល់ថា យន្តហោះអេហ្ស៊ីបដែលបាន បាត់ខ្លួននៅដែនសមុទ្រមេឌីទែរ៉ាណេនោះគឺជាទង្វើរបស់ក្រុមខ្លួន។

ក្រុម IS បានបញ្ជាក់ថា ខ្លួនជាអ្នកបើកការវាយប្រហារភេរវកម្មទៅលើយន្តហោះ Airbus A320 មានលេខហោះហើរ MS 804 របស់ក្រុមហ៊ុនអាកាសចរណ៍ អេហ្ស៊ីប អ៊ែរ ពេលយន្តហោះនេះធ្វើដំណើរពីទីក្រុងប៉ារីសទៅកាន់ទីក្រុងកៃរ៉ូប្រទេសអេហ្ស៊ីប។

កន្លងមកសារព័ត៌មាន Israel Debkafile ក៏បានផ្សាយថា ក្រុមភេរវកម្ម IS បាន បង្កៃគ្រាប់បែកកំណត់ម៉ោងនៅលើយន្តហោះ ហើយផ្ទុះពេលហោះហើរចូលដល់ ទឹកដីអេហ្ស៊ីប។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ រដ្ឋមន្ត្រីក្រសួង អាកាសចរណ៍អេហ្ស៊ីបលោក Sherif Fathy ប្រកាសថា គ្មានអ្នកណាម្នាក់នៅរស់នោះឡើយក្នុងហេតុការណ៍គ្រោះថ្នាក់ខាង​លើ។ លោកបន្តទៀតថា យើងមិនបានរក​ឃើញអ្នកណានៅរស់ឡើយ ហើយក៏មិន​ទាន់ឃើញសាកសពអ្នកដំណើរនោះដែរ។

​នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី២០ ខែឧសភា កម្លាំងទាហានអេហ្ស៊ីប បានប្រកាសថា បានប្រទះឃើញបំណែក យន្តហោះនៅដែនសមុទ្រមេឌីទែរ៉ាណេ ហើយបញ្ជូនទៅកាន់ក្រុមជំនាញដើម្បី បញ្ជាក់ថា ជាយន្តហោះដែលបាត់ខ្លួនខាងលើដែរឬទេ។

​នៅពេលនេះដែរពលរដ្ឋរាប់រយនាក់បា​ន នាំគ្នាធ្វើពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះនៅលើយន្តហោះខាងលើ។ ពលរដ្ឋនៅទីក្រុងកៃរ៉ូរាប់រយនាក់បានប្រមូលផ្តុំគ្នាធ្វើពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកដំណើរដែលបាត់ខ្លួនជាមួយយន្តហោះអេហ្ស៊ីប អ៊ែរ៕

cau_nguyen

may_bay_bien_mat

canh_tuong_dau_long

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print