សន្តិភាពនៅលើពិភពលោកទាំងមូលអាស្រ័យលើប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក

ចែករំលែក៖

ចាប់តាំងពីរុស្ស៊ីបានចូលជាសមាជិក WTO អង្គការពាណិជ្ជកម្មមកសង្ឃឹមថា អាមេរិកនិងរុស្ស៊ីបានត្រូវរ៉ូវគ្នា ហើយជួយ ឲ្យពិភពលោកទាំងមូលទទួលបានសន្តិ ភាព។ តែផ្ទុយទៅវិញរុស្ស៊ីនិងអាមេរិកនៅតែជាសត្រូវនឹងគ្នាហើយកាន់តែធ្ងន់ជាង មុនទៅទៀត។
ឈានទៅរកកិច្ចព្រមព្រៀងជាវិជ្ជមាន ជាមួយអាមេរិក រុស្ស៊ីចាត់ទុកថា បានបោះ ជំហានទាំង២ចូលទៅក្នុងអង្គការពាណិជ្ជ កម្មពិភពលោក(WTO)។ លទ្ធផលនៃ កិច្ចពិភាក្សារវាងប្រទេសមហាអំណាច ទាំង២ មិនត្រឹមតែបង្ហាញពីទំនាក់ទំនងដ៏ល្អប្រសើរនៅក្នុងវិស័យពាណិជ្ជកម្ម ប៉ុណ្ណោះទេ ថែមទាំងបង្ហាញការផ្លាស់ប្ដូរ យ៉ាងសកម្មទៅលើបញ្ហាធំៗ ដែលកើត មានឡើងជុំវិញពិភពលោក។

កាលពីខែមិថុនា នាយករដ្ឋមន្ត្រីរុស្ស៊ី លោកឌីមីទ្រី ម៉េដវេដេវ និងប្រធានាធិបតី អាមេរិកលោក បារ៉ាក់ អូបាម៉ា បានពិសា នំប៉័ងសាច់ចៀន និងដំឡូងបារាំងចៀនជាមួយគ្នានៅឯភោជនីយដ្ឋានក្នុងទីក្រុង វ៉ាស៊ីនតោន ធ្វើឱ្យមតិអន្ដរជាតិសម្លឹងមើល ដោយការភ្ញាក់ផ្អើល។ ទាំងនោះគឺជាសកម្ម ភាពការបរទេសដ៏ស្និទ្ធស្នាលបំផុតក្នុងការតបស្នងដល់រដ្ឋាភិបាលទីក្រុងមូស្គូដែល អនុញ្ញាតឱ្យអាមេរិកនាំចូលផលិតផល សាច់មាន់សាជាថ្មីឡើងវិញ ក្រោយពីមាន ច្បាប់ហាមប្រាមអស់រយៈពេល៦ខែ។

ខណៈនោះលោក អូបាម៉ា ប្រកាសថា “ពិភពលោកនឹងមានសុខសន្ដិភាពជាង នេះពេលអាមេរិក និងរុស្ស៊ីសហការគ្នាបាន យ៉ាងល្អនោះ”។ ទាំងនោះគឺជាសញ្ញានៃ ការចាប់ផ្ដើមធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ ទំនងរវាងអាមេរិកនឹងរុស្ស៊ីក្រោយពីរាំងស្ទះ អស់រយៈពេលជាច្រើនឆ្នាំមកនោះ។ ទំនាក់ ទំនងដ៏ល្អប្រសើរនេះគឺតាមរយៈការស្វា គមន៍យ៉ាងកក់ក្ដៅរបស់ប្រធានាធិបតី អូបាម៉ា ចំពោះប្រធានាធិបតីរុស្ស៊ី។

ការរាំងស្ទះនយោបាយប្រទេសទាំង២ ត្រូវបានដោះស្រាយគឺជាការបើកទ្វារ សម្រាប់ស្វាគមន៍ពាណិជ្ជកម្មទ្វេភាគីឱ្យ កាន់តែខ្លាំងឡើង។ ពេលថ្មីៗនេះប្រធានា ធិបតីប្រទេសទាំង២ ក៏បានធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មធំៗជាច្រើនរវាងក្រុមហ៊ុន ប្រទេសទាំង២ ក្នុងនោះមានទាំងកិច្ចព្រមព្រៀងទិញយន្ដហោះប្រភេទប៊ូអុីង-៧៣៧ របស់អាមេរិក៥០គ្រឿង មានតម្លៃរហូត ដល់៤ពាន់លានដុល្លារ និងផ្ដល់ការងារធ្វើបន្ថែម៤៤.០០០នាក់ដល់ពលរដ្ឋអាមេ រិកទៀតផង។

ជាមួយលទ្ធផលខិតខំទាំងនោះអាមេរិក ក៏បានប្រកាសបើកភ្លើងខៀវឱ្យមានកិច្ច ពិភាក្សាជំរុញរុស្ស៊ីចូលក្នុងអង្គការពាណិជ្ជ កម្មពិភពលោក។ ប្រធានាធិបតីប្រទេស ទាំង២បានបញ្ជាក់ថា រុស្ស៊ីនឹងក្លាយទៅជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក យ៉ាងពិតប្រាកដ។

សេចក្ដីប្រកាសរបស់សេតវិមានក៏បាន បញ្ជាក់ថា នឹងគាំទ្រយ៉ាងពេញទំហឹងដល់ទីក្រុងមូស្គូក្នុងការចូលជាសមាជិកអង្គការ ពិភពលោកក្នុងរយៈពេលដ៏ខ្លីបំផុត។ រុស្ស៊ី ក៏បានអនុម័តទៅតាមផ្លូវច្បាប់សំខាន់ៗ ដើម្បីធានាឱ្យមានប្រសិទ្ធភាព និងសម ស្របទៅលើកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិ ក៏ដូចជាជំរុញឱ្យមានកិច្ច ពិភាក្សាចូលជាសមាជិកដោយពិតប្រាកដ របស់អង្គការពាណិជ្ជកម្មពិភពលោក ។

រហូតមកទល់ពេលនេះរុស្ស៊ីនៅតែ ជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ តែមិនមែនជាសមាជិករបស់អង្គការពាណិជ្ជកម្ម ពិភពលោកទេ។ ទាំងនោះជារនាំងមួយដ៏ធំសម្រាប់រារាំងដល់កិច្ចពិភាក្សាជាមួយ អាមេរិកកន្លងមក។ មុននេះទីក្រុងមូស្គូនិងវ៉ាស៊ីនតោនមានចំណុចមិនចុះសម្រុងគ្នាជាច្រើនស្ដីអំពីតម្លៃផលិតផលកសិកម្ម ការលួចចម្លងកម្មសិទ្ធិបញ្ញាទៅលើវិស័យ សិល្បៈ និងការផលិតឱសថមិនស្របច្បាប់។
តាមអ្នកវិភាគរុស្ស៊ីបានយល់យោគ ជាមួយអាមេរិកដើម្បីឈានទៅរកកិច្ច ព្រមព្រៀងដ៏មានសារសំខាន់មុនពេល ក្លាយជាសមាជិកទី១៥៤របស់អង្គការ ពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០១១។ មុនពេលឈានទៅរកកិច្ចព្រមព្រៀង ជាមួយអាមេរិក រុស្ស៊ីបានដោះស្រាយ បញ្ហាដែលពាក់ព័ន្ធរួចរាល់ប្រមាណ ៩០-៩៥ភាគរយមុនពេលក្លាយជាសមា ជិកអង្គការពាណិជ្ជកម្មពិភពលោក។ បញ្ហាសំខាន់នាពេលនេះគឺផ្ដោតទៅលើ កិច្ចពិភាក្សានៅទីក្រុងចេណឺវ៉ា។

តាមច្បាប់ប្រទេសនីមួយៗដែលចូល ជាសមាជិកអង្គការពាណិជ្ជកម្មពិភព លោកត្រូវតែពិភាក្សាជាមួយសមាជិក ម្ដងមួយៗជាមុន។ បច្ចុប្បន្នដោយមាន វិបត្ដិនយោបាយកិច្ចការបរទេសជាច្រើន រុស្ស៊ីនឹងជួបឧបសគ្គមួយចំនួនជាមួយ ប្រទេសតូចតាច ពិសេសប្រទេសគ្រុយ ហ្សៀ ប៉ុន្ដែឥទ្ធិពលរបស់អាមេរិកទៅលើ គ្រុយហ្សៀនឹងអាចជួយដល់រុស្ស៊ីក្នុងការដោះស្រាយវិវាទទាំងឡាយដើម្បីឈាន ចូលដោយគ្មានឧបសគ្គ។

តាមរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក អាឡិចស៊ី គូទ្រីន បានឱ្យដឹងថា រុស្ស៊ីនឹងចាប់ផ្ដើមពិភាក្សាចូលជាសមាជិក WTO ក្នុងរយៈពេលពី២-៤ខែខាងមុខ ហើយនឹងក្លាយជាសមាជិកពេញសិទ្ធិក្នុងរយៈពេល ១០ខែទៀត។

ព្រឹត្ដិការណ៍មួយផ្សេងទៀតគឺរុស្ស៊ីកំពុង ប្រកួតប្រជែងដណ្ដើមសិទ្ធិកាន់កាប់ប្រេង កាតនៅប៉ូលខាងជើងផែនដី។ បណ្ដាមេ ដឹកនាំរុស្ស៊ីធ្លាប់ប្រកាសថា នឹងការពារផលប្រយោជន៍របស់រុស្ស៊ីនៅប៉ូលខាងជើង ផែនដី គឺជាភារកិច្ចចាំបាច់ដែលមេដឹកនាំ រុស្ស៊ីគ្រប់ជំនាន់ត្រូវតែធ្វើ។ ទាំងនោះធ្វើឱ្យ អ្នកឯកទេសពិភពលោកអំពីប៉ូលខាងជើង ផែនដីបង្ហាញពីការព្រួយបារម្ភពេលដែល ចូលរួមកិច្ចពិភាក្សានៅទីក្រុងមូស្គូស្ដីពីប៉ូល ខាងជើងដែលគេហៅថា តំបន់ចរចា។ រុស្ស៊ី ចាត់ទុកប៉ូលខាងជើងជាតំបន់សន្ដិភាព និងសហប្រតិបត្ដិការ ។ប៉ុន្ដែអ្នកស៊ើបអង្កេតជាច្រើននៅក្នុង កិច្ចពិភាក្សាកាលពីថ្ងៃទី២៣ ខែកញ្ញាកន្លង មកចាត់ទុកថា ពិភពលោកគួរតែរង់ចាំ មើលបណ្ដាប្រទេសដែលមានព្រំដែន ជាប់ប៉ូលខាងជើង ដូចជាអាមេរិក កា ណាដា ដាណឺម៉ាក ន័រវ៉េស សុទ្ធសឹងជា ប្រទេសជាសមាជិករបស់អង្គការណាតូ ហើយរុស្ស៊ីបានសាងសង់អង្គភាពយោធា នៅភាគខាងជើងរង្វង់នៃប៉ូលខាងជើង ផែនដី។ ការបង្កើនយោធានៅទីនោះកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំរបស់ រុស្ស៊ី ដើម្បីបង្ហាញពីសិទ្ធិអំណាចគ្រប់ គ្រងនៅទីនោះ។

បច្ចុប្បន្នផ្ទាំងទឹកកកនៅប៉ូលខាង ជើងផែនដីបានរលាយយ៉ាងឆាប់រហ័ស គឺជាឱកាសមួយសម្រាប់ខួងយកឧស្ម័ន ធម្មជាតិនៅទីនោះក្នុងពេលដ៏ខ្លី។ បណ្ដា ប្រទេសមហាអំណាចនឹងដណ្ដើមគ្នាគ្រប់ គ្រងទីនោះដោយសារតែអណ្ដូងប្រេង កាតនៅទីនោះស្មើនឹង១ភាគ៤នៃអណ្ដូង ប្រេងកាតនៅទូទាំងពិភពលោកដែលនៅ មិនទាន់មានអ្នកណាខួងយក។
អង្គការសហប្រជាជាតិនឹងប្រកាសពីព្រំដែនប៉ូលខាងជើងរបស់កាណាដា ដាណឺម៉ាក និងរុស្ស៊ី ដើម្បីឱ្យប្រទេសទាំងនេះអាចប្រើប្រាស់ព្រំដែនរបស់ខ្លួនក្នុងការស្វែងរកឧស្ម័នធម្មជាតិ។
ប្រទេសរុស្ស៊ីក៏បានបញ្ជាក់ផងដែរថា ការខួងយកឧស្ម័នធម្មជាតិនៅប៉ូលខាង ជើងនឹងជួបឧបសគ្គជាច្រើនប្រសិនបើ តំបន់នេះធ្លាក់ទៅក្នុងវិវាទនោះ។

អ្នកវិភាគនយោបាយអន្ដរជាតិយល់ ឃើញថា ធនធានធម្មជាតិនៅប៉ូលខាងជើង ផែនដីដ៏ច្រើនសន្ធឹកសន្ធាប់អាចបង្កទៅជា ជម្លោះឈានទៅរកការប្រើប្រាស់កងកម្លាំង ដណ្ដើមសិទ្ធិកាន់កាប់ និងខួងយកឧស្ម័ន ធម្មជាតិ ពិសេសប្រេងកាតនៅទីនោះ។ ពេលនេះរុស្ស៊ីបានវាតទី និងដាក់ទាហានយ៉ាងច្រើនបង្ហាញពីការគ្រប់គ្រងរបស់ ខ្លួននៅប៉ូលខាងជើងផែនដី និងមិនអនុញ្ញាត ឱ្យប្រទេសណាមួយទៅដណ្ដើមយកផល ប្រយោជន៍ពីរុស្ស៊ីនៅទីនោះបានឡើយ៕

obama-Medvedev_2178249b

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print