ក្លិបបាល់ទាត់ Watford នៅក្របខ័ណ្ឌ អង់គ្លេស Premier League បានប្រកាសតែង តាំងលោក Walter Mazzarriជ ាគ្រូបង្វឹកថ្មី របស់ខ្លួនហើយ។
លោក Walter Mazzarri ធ្លាប់ដឹកនាំ ក្រុម Napoli និង Inter Milan នៅក្នុង ប្រទេសអុីតាលី ហើយពេលនេះគាត់បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំ និងត្រូវមកកាន់តំណែងជំនួសលោក Quique Sanchez Flores នៅថ្ងៃទី១ ខែ កក្កដា ។
នាយកប្រតិបត្តិក្លិប Watword លោក Scott Duxbury បានថ្លែងថា “លោកWalter មានក្លិបជាច្រើចង់បានរូបគាត់តែយើង សប្បាយចិត្តដែលបានគាត់មកកាន់ក្លិប របស់យើង ។ យើងកំពុងតែធ្វើការយ៉ាងយក ចិត្តទុកដាក់ដើម្បីជ្រើសរើសយកគ្រូបង្វឹកដែលអាចនាំយកមកនូវការអភិវឌ្ឍថ្មី” ។
គួរបញ្ជាក់ថា លោកWalter Mazzarriគ្មានការងារធ្វើចាប់តាំងពីគាត់ត្រូវក្រុម Inter Milan បណ្តេញចេញពីតំណែងកាលពីឆ្នាំ២០១៤មកម្លេ៉ះ។
គាត់ពុំមានបទពិសោធន៍ ដឹកនាំក្រុមក្រៅពីស្រុកកំណើតរបស់គាត់ទេ តែពេលគាត់ដឹកនាំបានជោគជ័យបំផុតនោះគឺនៅក្នុងក្រុមSampdoria និងNapoli៕
ដោយ៖ ដេវិត