ភ្នំពេញ : សេចក្តីថ្លងការណ៍ ថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សមរង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរ
១ តាងនាមកងកម្លាំងនគរបាលជាតិ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ “ជនក្បត់ជាតិ ៣ជំនាន់ សម រង្សី” ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈបំផុតរបស់ ប្រជានុរាស្ត្រខ្មែរ។ ជនក្បត់ជាតិតជំនាន់រូបនេះ បានហៅព្រះមហាក្សត្រជាទីគោរពសក្ការៈចំៗព្រះនាមយ៉ាងដាច់ សាច់ និងបាននិយាយពេញៗមាត់ថា “ស្ដេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច” ។
ទណ្ឌិតក្បត់ជាតិរូបនេះ ថែមទាំងបានចោទព្រះមហាក្សត្រថា ជាជនក្បត់ជាតិ ដែលបានឡាយព្រះហស្ថ លេខាកាត់ទឹកដីឲ្យបរទេសថែមទៀតផង។
២. ក្នុងនាមកងកម្លាំងនគរបាលជាតិ ទូលព្រះបង្គំយើងខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ខាត ចំពោះការប្រមាថម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិរូបនេះទៅលើអង្គព្រះមហាក្សត្រ។
៣. នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ “ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី” ដែលថ្លើមធំពាសមេឃ ហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ។
៤. ការប្រមាថដោយចោទប្រកាន់អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា ក្បត់ជាតិ គឺជាការប្រមាថដ៏ធ្ងន់ធ្ងន់បំផុតដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត។
៥. នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នឹងមានវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់បំផុតទៅលើ ជនក្បត់ជាតិ ៣ជំនាន់ និងទណ្ឌិតរត់ចោលស្រុករូបនេះ ព្រមទាំងបក្ខពួកដែលបានចូលរួមចំណែកគាំទ្រការ ប្រមាថអង្គព្រះមហាក្សត្រ ដោយគ្មានការលើកលែងឡើយ។
៦. នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ សូមប្រកាសជាឱឡារិក គាំទ្រ គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្ត ពីព្រោះព្រះអង្គគឺជាឥស្សរជន ស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំដែលជាប្រជានុរាស្ត្រខ្មែរ។
៧. នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមប្រកាសគាំទ្រពេញទំហឹងចំពោះយុទ្ធនាការដែល ប្រកាសដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនូវមនោគមន៍វិជា្ជន នយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ ៣ជំនាន់ ឲ្យអស់ពីកម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និង សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ៕
ដោយ : សិលា