រុស្សុី៖ អ៊ុយក្រែនបាញ់មីស៊ីល HIMARS ចំរោងចក្រវារីអគ្គិសនី Kherson

ចែករំលែក៖

មន្ត្រីនៅតំបន់ Kherson ដែលគ្រប់គ្រងដោយរុស្សុីបានប្រកាសថា អ៊ុយក្រែនបានបាញ់មីស៊ីល ១៩គ្រាប់ ប្រភេទ HIMARS និង Alder ទៅកាន់តំបន់ Novaya Kakhovka ក្នុងនោះមានមីស៊ីល៣គ្រាប់បានវាយប្រហារចំរោងចក្រវារីអគ្គិសនី ។

សារព័ត៌មាន RiaNovosti នៅថ្ងៃទី២៤ខែតុលា បានផ្សាយថា មិនមានការខូចខាតច្រើនក្នុងការវាយប្រហារនោះឡើយ ហើយរោងចក្រវារីអគ្គិសនីនៅតែដំណើរការធម្មតា ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ក្រសួងការពារជាតិអង់គ្លេស នៅថ្ងៃចន្ទនេះបានប្រកាសថា រុស្ស៉ីនៅតែបន្តប្រើយន្តហោះគ្មានមនុស្សបើក(UAVs) ដែលផលិតដោយអុីរ៉ង់ ប្រឆាំងនឹងគោលដៅនានាទូទាំងប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិអង់គ្លេសបានធ្វើបច្ចុប្បន្នភាពរបាយការណ៍តាមរយៈបណ្តាញសង្គម Twitter ដោយសរសេរថា រុស្សុីទំនងជាប្រើប្រាស់ដ្រូន UAVs Shahed-136 របស់អុីរ៉ង់ ដើម្បីជ្រៀតចូលប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនជំនួសអាវុធរយៈចម្ងាយឆ្ងាយដែលផលិតដោយរុស្ស៊ីផ្ទាល់ ដែលកំពុងតែខ្វះខាតកាន់តែខ្លាំង ហើយកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការបាញ់ទម្លាក់ដ្រូនទាំងនោះ ទទួលបានជោគជ័យច្រើន។
ក្រៅពីការចោទប្រកាន់អ៉ីរ៉ង់ថាបាននិងកំពុងផ្តល់អាវុធឱ្យរុស្ស៉ីធ្វើសង្រ្គាមនៅអ៊ុយក្រែនហើយនោះ កាលពីសប្តាហ៍មុនសេតវិមានអាមេរិកក៏បានបង្ហាញក្តីព្រួយបារម្ភថា រុស្ស៊ីអាចស្វែងរកទិញសព្វាវុធទំនើបៗពីប្រទេសអុីរ៉ង់ ដូចជាមីស៊ីលបាញ់ពីចេញពីផ្ទៃដីទៅកាន់ផ្ទៃដី (surface-to-surface) សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែនផងដែរ៕ ដោយធីរីណា

...

រូប​ថត​ :​ Cand.com.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print