បញ្ជូនខ្លួន​ជនសង្ស័យ​ ៣​នាក់​ ទៅតុលាការ​ពាក់ព័ន្ធ​ករណី​ហិង្សា​ និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​ ៣នាក់​ ពាក់ព័ន្ធ​ករណី​ហិង្សា​ និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ត្រូវ​បានកម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ​ដេី​ម្បីចាត់ការតាមច្បាប់​។

ជនសង្ស័យ​ទាំង​៣​នាក់​មាន​ ៖​ ១-​ឈ្មោះ​ ជី​ង​ ឆាំង​ឡុ​ង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ដឹក​អីវ៉ាន់​អន​ឡាញ​ ស្នាក់​នៅផ្ទះ​លេខ​៤២​ ផ្លូវ​លេខ​៧​ សង្កាត់​កន្ទោក​ ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​ ។​

២-​ឈ្មោះ​ ហ៊​ន​ វី​រៈ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សិស្ស​វិទ្យាល័យ​កំ​បូល​ ស្នាក់​នៅផ្ទះ​លេខ​៥២​ ផ្លូវ​លេខ​៧​ សង្កាត់​កន្ទោក​ ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​ ។​

៣-​ឈ្មោះ​ ទី​ សត្រារ​ដ្ឋា​ ហៅ​ ទូ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សិស្ស​វិទ្យាល័យ​សន្ធរ​ម៉ុ​ក​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​បេតុង​ សង្កាត់​បឹង​ទំពុន​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​

របាយការណ៍​ដដែល​បន្តថា​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ កាលពីយប់ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២២​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់​ នៅ​ចំណុច​មុខ​វត្ត​បទុម​វ​ត្តី​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ (​ប្រើ​ដាវ​កែ​ច្នៃ​ និង​កាំបិតប៉័ងតោ​កាប់​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួសស្រាល​ និង​កាប់​ម៉ូតូ​បណ្តាល​ឲ្យ​ខូចខាត​ចំនួន​០៤​ គ្រឿង​ )​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​ជួល​ ផ្លូវ​លេខ​១៩៧០​កែង​១០១៣​ ភូមិ​ពោងពាយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​វត្ថុ​តាង​ចាប់​យក​មាន​ ៖​ -​ដាវ​កែ​ច្នៃ​ចំនួន​០១​ដើម​ -​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០២២​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1JH-4665​ ជា​របស់​ជន​រង​គ្រោះ​ ឈ្មោះ​ ហ៊ា​ង​ ពឹង​ក្វា​ន់​ ភេទ​ ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​លេខ​៥៩៨​ ភូមិ​ទំនប់​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​ កម្លាំង​ការិយាល័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print