កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល​រាជធានី​ភ្នំពេញ​ បង្ហាញ​មុខ​​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​ និង​ត្រៀម​ខ្លួន​បញ្ជូនទៅកាន់​តុលាការ​

ចែករំលែក៖

​ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រលប់​ថ្ងៃ​ចន្ទ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល​រាជធានី​ភ្នំពេញ​ បង្ហាញ​មុខ​​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​ និង​ត្រៀម​ខ្លួន​បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។

របាយការណ៍​ដដែល​បន្ត​ថា​ ​ជនសង្ស័យ​មានឈ្មោះ​ វ៉ែន​ រ៉ា​នុ​ត​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជាង​ជួសជុល​រថយន្ត​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវ​បេតុង​ សង្កាត់​ចោម​ចៅ​៣​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

ប្រភពដដែលបន្តថា​ កម្លាំង​ការិយាល័យ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ កាលពីយប់ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២២​ នៅ​ចំណុច​សួនច្បារ​មាត់ទន្លេ​ ផ្លូវ​មាត់ទន្លេ​ សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​(​ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១៣​ប្រូ​ម៉េ​ក​មិន​បាន​សម្រេច​ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ហើយ​រត់​ចោល​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០២២​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1JK-0733)​ ប្រព្រឹត្ត​នៅ​ចំណុច​បណ្តោយ​ផ្លូវ​លេខ​២០១១​ ភូមិ​តា​ងួ​ន​២​ សង្កាត់​កា​កាប​១​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៤​និង​២០​នាទី​ ។​

​វត្ថុ​តាង​ចាប់​យក​ ៖​ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០២២​ ភ្នំពេញ​ 1JK-0733​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​ កម្លាំង​ការិយាល័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print