ខេត្តត្បូងឃ្មំុៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសួងធ្វើការឃាត់ខ្លួនបន្ទាប់ពីមានបណ្តឹងពីម្តាយបង្កើតថាបានវាយរូបគាត់ជាច្រើនដៃហើយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងក្រោយពីបានការឯកភាពពីលោកតំណាងអយ្យការសាលាដំបូងខេត្តត្បូងឃ្មំុ។
តាមរបាយការណ៍របស់លោក ឈន សុធន អធិការនគរបាលក្រុងសួងបានឲ្យដឹងថា កាលពីវេលាម៉ោង៥,០០នាទីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិជើងឡង សង្កាត់_ក្រុងសួង មានករណី ហឹង្សាដោយចេតនានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារមួយបានកើតឡើង ដែលបង្ករដោយឈ្មោះ សាយ សុខៃ ភេទប្រុស អាយុ៣៣ រស់នៅភូមិកណ្តាល ឃំុជីគរ ស្រុកត្បូងឃ្មំុ(ជាកូន) បានវាយទៅលើ ឈ្មោះ អ៊ុក ផល្លា ភេទស្រី អាយុ៥៣ ឆ្នាំ រស់នៅក្នុងកន្លែងកើតហេតុ(ជាម្តាយ) បណ្តាលឲ្យរងរបួសនិងខូចខាតម៉ូតូម៉ាកសីុរូស កូនធុងបាស់១ និងទ្វាកញ្ចក់ផ្ទះបែកខ្ទេច។
តាមការសារភាពរបស់ជនសង្ស័យជាកូនបានឲ្យដឹងថាមូលហេតុនៃហឹង្សារនេះគឺមកពីម្តាយមិនឲ្យចូលផ្ទះហើយគេក៏បានខឹងនិងវាយរបស់របរក្នុងផ្ទះ ពេលម្តាយចូលទៅឃាត់ក៏ប្រតាយប្រតប់វាស់ដៃត្រូវតែម្តង។
លោកបានឲ្យដឹងបន្ថែមថា ករណីនេះក្រោយកើតហេតុស្រ្តីជាម្តាយបានប្តឹងមកសមត្ថកិច្ចនគរបាលហើយក៏ឈានទៅឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕
វណ្ណះ