ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃអង្គារទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រុមចោរដែលលួចកាត់ខ្សែភ្លើងបំភ្លឺសាធារណៈនៅតាមបណ្តោយវិថីសំខាន់ៗនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនាពេលកន្លងមក គឺជាចោរដែលមានអង្គការចាត់តាំង និងបានធ្វើសកម្មភាពជាប្រចាំដោយផ្លាស់ប្តូរទីតាំងដើម្បីបង្វែងដានសមត្ថកិច្ច។
សូមបញ្ជាក់ថាសមត្ថកិច្ចបាន និងកំពុងតាមប្រមាញ់ក្រុមចោរបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈទាំងនេះយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន។
...
រដ្ឋបាលខេត្ត នឹងផ្តល់រង្វាន់លើកទឹកចិត្ត ព្រមទាំងរក្សាការសំងាត់ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ករណីប្រទះឃើញសកម្មភាពក្រុមចោរលួចកាត់ខ្សែភ្លើង ដើម្បីចាត់វិធានការបានទាន់ពេលវេលា៕ ដោយ៖សហការី