រដ្ឋបាលខេត្ត​ព្រះសីហនុ​៖​ ក្រុមចោរដែលលួចកាត់ខ្សែភ្លើងបំភ្លឺសាធារណៈនៅតាមបណ្តោយវិថីសំខាន់ៗនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនាពេលកន្លងមក គឺជាចោរដែលមានអង្គការចាត់តាំង

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្តព្រះសីហនុ​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ក្រុមចោរដែលលួចកាត់ខ្សែភ្លើងបំភ្លឺសាធារណៈនៅតាមបណ្តោយវិថីសំខាន់ៗនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនាពេលកន្លងមក គឺជាចោរដែលមានអង្គការចាត់តាំង និងបានធ្វើសកម្មភាពជាប្រចាំដោយផ្លាស់ប្តូរទីតាំងដើម្បីបង្វែងដានសមត្ថកិច្ច។

សូមបញ្ជាក់ថាសមត្ថកិច្ចបាន និងកំពុងតាមប្រមាញ់ក្រុមចោរបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈទាំងនេះយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន។

...

រដ្ឋបាលខេត្ត នឹងផ្តល់រង្វាន់លើកទឹកចិត្ត ព្រមទាំងរក្សាការសំងាត់ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ករណីប្រទះឃើញសកម្មភាពក្រុមចោរលួចកាត់ខ្សែភ្លើង ដើម្បីចាត់វិធានការបានទាន់ពេលវេលា៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print