តុលាការរុស្ស៊ីច្រានចោលបណ្តឹងឧទ្ធរណ៍ជុំវិញការជាប់ពន្ធនាគាររបស់តារាបាល់បោះ Brittney Griner

ចែករំលែក៖

តុលាការប្រទេសរុស្ស៊ីបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់តារាបាល់បោះសញ្ជាតិអាមេរិក កីឡាការិនី Brittney Griner ប្រឆាំងនឹងការជាប់ពន្ធនាគាររយៈពេល៩ឆ្នាំរបស់នាងពីបទចោទប្រកាន់ពាក់ព័ន្ធគ្រឿងញៀន។ តុលាការ នៅ ជិត ទីក្រុង មូស្គូ បាន តម្កល់ការ កាត់ទោស នេះ ដោយ រដ្ឋអាជ្ញា ដោយបានសម្រេចថា មានភាពត្រឹមត្រូវ និង យុត្តិធម៌។

 ម្ចាស់ជ័យលាភីអូឡាំពិក២សម័យ Brittney Griner បានសុំទោសចំពោះកំហុសដ៏ស្មោះត្រង់របស់នាងនៅក្នុងសវនាការឧទ្ធរណ៍របស់នាងតាមរយៈវីដេអូមួយដោយនិយាយថា វាតានតឹងខ្លាំងណាស់។

 Griner វ័យ៣២ឆ្នាំត្រូវបានកាត់ទោសកាលពីខែសីហាពីបទរត់ពន្ធ និងកាន់កាប់ប្រេងកញ្ឆាដោយខុសច្បាប់។ មេធាវីរបស់កីឡាការិនីរូបនេះគឺលោក Alexander Boykov បានប្រាប់តុលាការថាគ្មានចៅក្រមណាហ៊ាននិយាយដោយស្មោះត្រង់ថា ការកាត់ទោស៩ឆ្នាំរបស់ Griner គឺស្របតាមច្បាប់ព្រហ្មទណ្ឌរបស់រុស្ស៊ីនោះទេ ខណៈដែលសេតវិមានបានហៅដំណើរការផ្លូវច្បាប់ថាជាការបោកប្រាស់

 នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា Griner កំពុងត្រូវបានឃុំខ្លួនដោយខុសឆ្គង ក្រោមកាលៈទេសៈដែលមិនអាចអត់ឱនបាន ហើយបញ្ជាក់ថា ប្រធានាធិបតីលោក Joe Biden បានអំពាវនាវឱ្យមានការដោះលែងកីឡាការិនីខាងលើជាបន្ទាន់។

 អ្នកការទូតអាមេរិកកំពូលម្នាក់ដែលបានចូលរួមសវនាការបានហៅការកាត់ទោសនេះថាហួសហេតុ និងមិនសមាមាត្រកីឡាការិនី Brittney Griner បាននិយាយទៅកាន់តុលាការឧទ្ធរណ៍ដែលមានចៅក្រម៣នាក់ពីមណ្ឌលឃុំឃាំងរបស់នាងនៅក្នុងទីក្រុងមួយនៅជិតទីក្រុងមូស្គូ ថាខ្ញុំ ពិតជា សង្ឃឹម ថា តុលាការ នឹង កែសម្រួល ការ កាត់ទោស នេះ ព្រោះ វា មាន ភាព តានតឹងខ្លាំង និង មាន ការ ប៉ះទង្គិច ខ្លាំង ណាស់ អ្នក ដែល មាន ឧក្រិដ្ឋកម្ម ធ្ងន់ធ្ងរ ជាង នេះ បាន ទទួល តិច ជាង អ្វី ដែល ខ្ញុំ ត្រូវ បានផ្តល់ ឲ្យ

ករណី របស់ខាងលើនេះ បាន ក្លាយជា កម្មវត្ថុ នៃ ទំនាក់ទំនង ការទូត ខ្ពស់ រវាង អាមេរិក និង រុស្ស៊ី ដែល ទំនាក់ទំនង របស់ប្រទេសទាំង២ បាន ធ្លាក់ចុះ បន្ទាប់ពី រុស្ស៊ី បាន ឈ្លានពាន អ៊ុយក្រែន កាលពី ថ្ងៃទី២៤ ខែកុម្ភៈ។ កាលពីខែសីហា វិមានក្រឹមឡាំងបានបង្ហាញពីលទ្ធភាពនៃការផ្លាស់ប្តូរអ្នកទោសរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីដែលពាក់ព័ន្ធនឹងអ្នកលេងបាល់បោះ។

 របាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានណែនាំថា មេឈ្មួញអាវុធរុស្ស៊ី Viktor Bout ដែលកំពុងជាប់ពន្ធនាគារ ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញអាចត្រូវបានផ្ទេរដោយទីក្រុងវ៉ាស៊ីនតោនទៅឱ្យអាជ្ញាធររុស្ស៊ីជាផ្នែកនៃកិច្ចព្រមព្រៀងខាងលើ។

 គួររំលឹកថា កីឡាការិនី Griner គឺជាឡាការិនីកំពូលម្នាក់របស់ពិភពលោក ត្រូវបានគេឃុំខ្លួនកាលពីថ្ងៃទី១៧ ខែកុម្ភៈ នៅអាកាសយានដ្ឋានក្បែរទីក្រុងមូស្គូ នៅពេលដែលរកឃើញនូវថង់ទឹករំអិលដែលមានផ្ទុកប្រេងកញ្ឆានៅក្នុងវ៉ាលីរបស់នាង។ នាងបាន មក ប្រទេស រុស្សី ដើម្បី លេង បាល់បោះ ក្នុង ក្លិប ក្នុង អំឡុង ពេល បិទ រដូវ កាល នៅ សហរដ្ឋ អាមេរិក (រូបភាព BBC Sport)

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print