ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់កម្មករកម្មការិនីរោងចក្រឆោឡោនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមក អន្តរាគមន៍ យករថយន្តជួយបាញ់ពន្លត់បន្ទាប់ពីមានអគ្គីភ័យឆេះក្នុងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ សង្ស័យឆ្លងចរន្តអគី្គសនី។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក
ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២២ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថារោងចក្រដែលត្រូវអគី្គភ័យឆាបឆេះគឺនៅរោងចក្រ XDS (រោងចក្រផលិតទោចក្រយានយន្ត)
ចំពោះសម្ភារៈដែលខូចខាតរួមមានឧបករណ៍ប្រើប្រាស់មួយចំនួនផងដែរ។
ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានថាមានករណីឆេះរោងចក្រភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងការិយាល័យជំនាញ កម្លាំងកងរាជអាវុធហត្ថ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងបងប្អូនកម្មកររោងចក្រ ធ្វើការអន្តរាគមន៍ជួយបាញ់ដោយបំពង់ពន្លត់អគ្គីភ័យ និងប្រព័ន្ធ ទុយោទឹកក្នុងរោងចក្រ ។
ប្រភពបន្តថាក្រោយពីអន្តរាគមន៍ជួយបាញ់ពន្លត់រហូតដល់រលត់ទាំងស្រុងនៅវេលាម៉ោង១០ និង៣៥នាទី ព្រឹកថ្ងៃដដែលខណះមិនមានអ្នករងគ្រោះថ្នាក់នោះទេគ្រាន់តែខូចខាតសម្ភារនិងឧបករណ៍ប្រើប្រាស់មួយចំនួនតែប៉ុណ្ណោះ ដោយសារមូលហេតុឆ្លងចរន្តអគ្គីសនី។
សូមបញ្ជាក់ថាក្នុងហេតុការណ៏នោះក៏ឃើញមានវត្តមាន លោកសរសុដានីអភិបាលរងក្រុងលោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការងអាវុធហត្ថខេត្តកម្លាំងអធិការដ្ឋាននគរបាលក្រុងនិងសមត្ថកិច្ចដែលពាក់ពន្ធ័ចុះមកអន្តរាគមន៍ភ្លាមៗផងដែរ៕ ដោយ៖ សុថាន