ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រលប់មកហ្វឹកហាត់ជាក្រុមវិញហើយនៅ Manchester United

ចែករំលែក៖

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុមបិសាចក្រហម Manchester United បានត្រលប់មកហ្វឹកហាត់ជាក្រុមវិញហើយបន្ទាប់ពីត្រូវបានបញ្ជាឱ្យហ្វឹកហាត់តែម្នាក់ឯងកាលពីសប្តាហ៍មុនដោយអ្នកចាត់ការលោក Erik ten Hag

 Ronaldo វ័យ៣៧ឆ្នាំបានបដិសេធមិនចូលជំនួសពេលប្រកួតជាមួយក្រុម Tottenham កាលពីថ្ងៃពុធសប្តាហ៍មុន ហើយត្រូវអវត្តមានជាបន្តបន្ទាប់សម្រាប់លទ្ធផលស្មើ ពេលប៉ះក្រុមតោខៀវ Chelsea កាលពីថ្ងៃសៅរ៍។

 លោក Ten Hag ក្រោយមកបាននិយាយថា ត្រូវតែមានផលវិបាកសម្រាប់សកម្មភាពរបស់គាត់។ រឿងរ៉ាវនេះត្រូវបានគេយល់ថាមានការទំនាក់ទំនងរវាង Ronaldo និងលោក Ten Hag ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

 Ronaldo ត្រូវបានស្តីបន្ទោស នៃការមិនគោរពពេលវេលា បន្ទាប់ពីគាត់បានចាកចេញពីកីឡដ្ឋាន Old Trafford មុនពេលបញ្ចប់ការប្រកួតរបស់ក្រុម Man United ឈ្នះ លើក្រុម Spurs ដោយបានចាកចេញពីកៅអីហើយដើរចុះក្រោមនៅនាទីទី៨៩។

 វត្តមានរបស់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះក្នុងការហ្វឹកហាត់បង្ហាញថា គាត់កំពុងប្រជែងគ្នាដើម្បីលេងក្នុងការប្រកួតក្នុងក្រុមE របស់ក្របខ័ណ្ឌ Europa League ក្នុងផ្ទះជាមួយក្លិប Sheriff Tiraspol របស់លីកកំពូលម៉ុលដូវ៉ា

 ចំណែកខ្សែការពារ Harry Maguire និងខ្សែបម្រើ Donny van de Beek ក៏បានហ្វឹកហាត់កាលពីថ្ងៃពុធផងដែរ បន្ទាប់ពីមានបញ្ហារបួសថ្មីៗនេះ។

 គួរបញ្ជាក់ថា ក្រុមបិសាចក្រហម Manchester United នឹងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ Sheriff Tiraspol ក្នុងក្របខ័ណ្ឌEuropa League នៅរាត្រីថ្ងៃទី២៨ ខែតុលានេះ ដើម្បីប្រកួតវគ្គជម្រុះក្នុងពូល E ដែលបច្ចុប្បន្នក្រុមបិសាចក្រហមកំពុងឈរលេខ២មាន៩ពិន្ទុក្នុងពូល ខណៈដែលក្រុមលេខ១ Real Socieded មាន១២ពិន្ទុនឹងត្រូវប៉ះក្រុម Omonia Nicosia នៅរាត្រីជាមួយគ្នានេះដែរ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print