សមត្ថកិច្ចនឹងស្រាវជ្រាវ​រក​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ ព្រុស​ ពាក់​ផ្លាកលេខ​ 2AY-6241 ភ្នំពេញ​ ដេីម្បី​អញ្ជើញ​មកសារសួរ​និង​មាន​វិធានការ​ផ្លូវ​ច្បាប់ ករណីបើកតាមផ្លូវល្បឿនលឿនអត់គោរពច្បាប់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ : សមត្ថកិច្ចនឹងស្រាវជ្រាវ​រក​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ ព្រុស​ ពាក់​ផ្លាកលេខ​ 2AY-6241 ភ្នំពេញ​ ដេីម្បី​អញ្ជើញ​មកសារសួរ​និង​មាន​វិធានការ​ផ្លូវ​ច្បាប់ ករណីបើកតាមផ្លូវល្បឿនលឿនអត់គោរពច្បាប់ចរាចរណ៍ ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីលោកឧត្ដមសេនីយ៍​ឯក​ ហេង​ ចាន់​ធារី​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់​ធ្នាប់​ នៃ​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

លោកឧត្ដមសេនីយ៍​ឯក​ ហេង​ ចាន់​ធារី​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់​ធ្នាប់​ នៃ​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានប្រាប់​អោយដឹង​នៅ​ព្រឹក​នេះ​ថា​ បន្ទាប់​ពី​បាន​ឃើញ​ វីដេអូ​ បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ អំពី​រថយន្ត​ព្រុស​មួយគ្រឿង​បេីកបរ​បង្ករ​ភាព​អនាធិបតេយ្យ​លេីផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-ព្រះសីហនុ​ នោះ​ សមត្ថកិច្ច​របស់​លោក​នឹងស្រាវជ្រាវ​រក​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ ព្រុស​ ពាក់​ផ្លាកលេខ​ 2AY-6241 ភ្នំពេញ​ ខាងលេី​ដេីម្បី​អញ្ជើញ​មកសារសួរ​និង​មាន​វិធានការ​ផ្លូវ​ច្បាប់​ ។

សូមបញ្ជាក់ថា​ វីដេអូ​ អំពី​រថយន្ត​ព្រុស​ពាក់​ផ្លាកលេខ​ 2AY-6241 ភ្នំពេញ​ ដែល​បេីកបរ​បង្ករ​ភាព​អនាធិបតេយ្យ​លេីផ្លូវ​ល្បឿន​លឿន​ ទទួល​រងការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​ ដែល​មតិ​ភាគច្រើន​មេីលឃេីញ​ថា​ ម្ចាស់​រថយន្ត​ព្រុស​ខាងលេី​នេះ​ បេីកបរ​បង្ករ​រឿងតែម្ដង​ ។

សូមចូលរួម​គោរព​ច្បាប់​ចរាចរណ៍​អស់គ្នា​ដេីម្បី​សុវត្ថិភាព​គ្រួសារ​យេីង​ សង្គម​ជាតិ​យើង​ ការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print