សម្ភារ​ដែលជាជំនួយរបស់ភាគីចិនសម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រជុំ​បាន​ដឹកមក​ដល់រាជធានីភ្នំពេញនិងបាន​ប្រគល់​ជូន​ភាគី​កម្ពុជា

ចែករំលែក៖

ភ្នំពេញ : សម្ភារ​ដែលជាជំនួយរបស់ភាគីចិនសម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រជុំ​បាន​ដឹកមក​ដល់រាជធានីភ្នំពេញនិងបាន​ប្រគល់​ជូន​ភាគី​កម្ពុជា ។ នេះជាការបញ្ជាក់អោយដឹងពី ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, ថ្មីៗនេះ សម្ភារ​ដែលជាជំនួយរបស់ភាគីចិនសម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រជុំ​បានដឹកមកដល់រាជធានីភ្នំពេញនិងបាន​ប្រគល់​ជូន​ភាគី​កម្ពុជា ក្នុងនោះរួមមានរថយន្តម៉ាកHongQi សម្ភារការិយាល័យ និងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដជាដើម។ នេះជាវិធានការមួយទៀតបង្ហាញពីការគាំទ្ររបស់ភាគីចិនជូនចំពោះកម្ពុជាក្នុងការបំពេញតួនាទីជាប្រធានប្ដូរវេនអាស៊ានក្នុងឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា, សាធារណរដ្ឋប្រជាមានិតចិន ជាមិត្តដែកថែបរបស់កម្ពុជា នយោបាយតែមួយ ហើយមានទំនាក់ទំនងល្អបំផុតជាមួយគ្នា ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print