អាមេរិក សាកល្បងដោយជោគជ័យប្រភេទមីស៊ីលល្បឿនលឿនជាងសម្លេង

ចែករំលែក៖

តាមសារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងទាហានជើងទឹកនិងជើងអាកាសអាមេរិកបានបាញ់សាកល្បងកាំជ្រួចមីស៊ីលដោយបាញ់ចេញពីឆ្នេរសមុទ្រនៅក្នុងរដ្ឋ Virginia ។ នេះជាជោគជ័យមួយដើម្បីធ្វើការពិសោធស្តីពីអាវុធល្បឿនលឿនជាងសំឡេង ។ ការសាកល្បងគឺបានធ្វើនៅថ្ងៃទី ២៦ខែតុលា (ពេលវេលាអាមេរិក)។

ក្នុងពេលសាកល្បង បានធ្វើតេស្តប្រព័ន្ធនាំផ្លូវមីស៊ីល និងសកម្មភាពទំនាក់ទំនងនៃមីស៊ីលល្បឿនលឿនជាងសំឡេង ក៏ដូចជាសារធាតុដែលបានប្រើប្រាស់នៅលើមីស៊ីលល្បឿនលឿនដែលអាចធន់នឹងកម្តៅខ្លាំងពេលមីស៊ីលហោះហើរក្នុងល្បឿនលឿនជាងសំឡេងច្រើនដង ។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា យោធាអាមេរិកបានឱ្យដឹងថា ការធ្វើតេស្តមីស៊ីលគឺធ្វើឡើងនៅមូលដ្ឋានតេស្តរ៉ុក្កែតនិងមីស៉ីល Wallops Flight Test Facility ស្ថិតក្នុងរដ្ឋវើជីនៀ (Virginia) ដើម្បីប្រមូលទិន្នន័យ និងគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍អាវុធល្បឿនលឿនជាងសំឡេងរួមគ្នា រវាងកងទ័ពជើងគោក នឹងកងទ័ពជើងទឹកអាមេរិក។
វាគឺជាការធ្វើតេស្តលើកទី២ហើយក្នុងលក្ខណៈបែបនេះដែលធ្វើឡើងនៅក្រោមកម្មវិធីខាងលើ ដោយការធ្វើតេស្តលើកទី១បានប្រព្រឹត្តទៅកាលពីខែតុលា ឆ្នាំ២០២១។ នៅថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅអាមេរិក) រ៉ុក្កែតស្រាវជ្រាវ១គ្រាប់ទៀតនឹងត្រូវបាញ់បង្ហោះដើម្បីប្រមូលព័ត៌មានបន្ថែម។
ទិន្នន័យដែលប្រមូលបានពីការធ្វើតេស្តទាំងនេះ នឹងជួយដល់ការងារអភិវឌ្ឍន៍កម្មវិធី Conventional Prompt Strike របស់កងទ័ពជើងទឹកអាមេរិកដែលផ្តោតលើការបាញ់មីស៉ីលចេញពី នាវាចម្បាំងនិងនាវាមុជទឹក ហើយនិងកម្មវិធី Long Range Hypersonic Weapon របស់កងទ័ពជើងគោកអាមេរិក។ កម្មវិធីទាំងពីរនេះនឹងប្រើប្រាស់អាវុធល្បឿនលឿនជាងសំឡេងហៅថា Common Hypersonic Glide Body ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ។
ក្រសួងការពារជាតិអាមេរិកបានកំណត់យកកិច្ចប្រឹងប្រែងអភិវឌ្ឍន៍អាវុធល្បឿនលឿនជាងសំឡេង ជាអាទិភាពចម្បងបំផុតមួយរបស់ខ្លួន បន្ទាប់ពីចិនបានធ្វើតេស្តបាញ់អាវុធប្រភេទនេះដោយជោគជ័យកាលពីឆ្នាំ២០២១ ហើយរុស្ស៉ីបានចាប់ផ្តើមប្រើប្រាស់មីស៉ីលល្បឿនលឿនជាងសំឡេងក្នុងសង្រ្គាមនៅអ៊ុយក្រែន។ អាវុធល្បឿនលឿនជាងសំឡេង ឬហៅថា hypersonic weapon គឺធ្វើដំណើរក្នុងលឿនចាប់ពីខ្ទង់ ៤,០០០ម៉ៃយ៍ ឬជិត៦,៥០០គីឡូម៉ែត្រក្នុង១ម៉ោងឡើងទៅ៕ ដោយធីរីណា

...

រូប​ថត​ :  AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print