បុរសជនជាតិចិនដកកាំភ្លើងបាញ់មេឃ៦គ្រាប់បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រី

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បានដកកាំភ្លើងខ្លីមួយដើមបាញ់មេឃចំនួន៦គ្រាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៧​ ខែតុលាឆ្នាំ២០២២​ ត្រង់ចំណុចមុខហាងពិភពសាច់អាំង១៦៨​ នៅតាមបណ្ដោយផ្លូវលេខ៤៥៦ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១​ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ដើរតាមបណ្ដោយផ្លូវលេខ ៤៥៦​ ក្នុងទិសដៅ ពីលិចទៅកេីតខណៈមកដល់ចំណុចកើតហេតុមិនដឹងកើតទុក្ខមិនសុខចិត្តរឿងអីក៏បានដកកាំភ្លើងខ្លីពីចង្កេះបាញ់ឡើងលើចំនួន៦គ្រាប់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋភ្លាមៗនោះកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនដៃដល់តែម្ដង ។

...

បច្ចុប្បន្នជនដៃដល់ត្រូវបានកម្លាំងអាវុធហត្ថ យកទៅសួរនាំដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print