ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកកាលពីវេលា១១និង៥០នាទីយប់​ ថ្ងៃទី២៧​ ខែតុលាឆ្នាំ២០២២​ នៅតាមបណ្ដោយផ្លូវ១៥៥កែងផ្លូវលេខ​៤៥៦​ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១​ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញនារីម្នាក់ជិះម៉ូតូស្គុបពីពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1IF 9758 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៥៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកឃ្លីក​ ពណ៌ក្រហម ស្លាកលេខបាត់ដំបង1AN8600 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៤៥៦​ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ក៏ជ្រុលបុកចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូស្គុបពីរងរបួសធ្ងន់។

...

ក្រោយពេលក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វេីការសម្រសសម្រួលដោយភាគីខាងម៉ូតូបង្កចេញថ្លៃព្យាបាលទៅលើភាគីខាងរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើត៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print